អូនប្រែហើយ! ប្អូនស្រីនីត និងស្រីខួច ស្រស់ស្អាត និងសមសួនខ្លាំង ក្នុងឈុតបុរាណ
ស៊ីហៀង
-

មកទល់នឹងពេលនេះ ប្អូនស្រី​ យ៉ង់ ស្រីនីត ដែលត្រូវបានមហាជនជាច្រើនកំពុងតែតាមដាន និងចង់ឃើញពីសម្រស់ដ៏ស្រស់ផូផង់របស់ប្អូនស្រី ពេលថែមគ្រឿងសម្អាង មើលទៅគឺកាន់តែស្រស់ស្អាត គួរឲ្យស្រលាញ់ និងមានមុនស្នេហ៍ខ្លាំងឡើង រាល់ពេលនាងបញ្ចេញស្នាមញញឹមម្តងៗ។

ដោយឡែកកាលថ្ងៃម្សិលមិញនេះ វីនសំអាងការ ក៏បានអញ្ជើញប្អូនស្រី ដែលកំពុងល្បីលើបណ្តាញសង្គមរូបនេះ មកថតជូនខាងសម្អាងការ ដោយមានការតុបតែងមុខយ៉ាងស្រស់ស្អាត អមជាមួយនឹងឈុតសំលៀកបំពាក់ បែបប្រពៃណីខ្មែរ មើលទៅប្អូនស្រី រឹតតែស្រស់ស្អាត ទ្វេរដង។ ជាក់ស្តែង ប្អូនស្រីនីត គាត់មិនបានថតតែម្នាក់នោះទេ គឺមានប្អូនស្រីខួច ដែលត្រូវជាកូនស្រី បង្កើតរបស់លោក ពាក់មី ថតរួមគ្នាផងដែរ។

បើងាកមកមើលពីសម្រស់របស់កូនស្រីលោកពាក់មីវិញ ក៏មិនណយដែរ ស្រស់ស្អាតមិនធម្មតាមែន ។ អ្នកទាំងពីរទោះបីជាវ័យនៅក្មេងខ្ចីក៏ពិតមែន តែពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់។

ជាមួយគ្នានោះផងដែរ​ គណនីហ្វេសប៊ុក Win Samangka & Salon បានបង្ហោះរូបភាពរបស់ប្អូនស្រី​នីត និងប្អូនស្រីខួច អមជាមួយសារយ៉ាងខ្លីថា "តុបតែងដោយវីនសំអាងការ099509666 010509666។ ម្យ៉ាងម្នាក់ទេចា៍ប្អូនស្រីយ៉ុងស្រីនីតនឹងកូនបងពាក់មីស្រីខួច ស៊ែមួយបងប្អូនឈាមជ័រខ្មែរសុទ្ធសាធ ទីតាំង បូរីប៉េងហួតផ្លូវ60មផ្ទះលេខ60ផ្លូវលេខ4"។

មានវិដេអូ៖