អាចទេត្រឹមម្នាក់១ដុល្លារ ឬ ២ដុល្លារ តាមសទ្ធាបងប្អូន ជួយដល់ក្មួយៗទាំង ២រូប ដោយក្ដីអាណិត ក្លាយជាក្មេងកំព្រា ពីព្រោះឪពុកម្តាយ ទទួលមរណ ភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍
ស៊ីហៀង
- 500

កាលពីថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើង​ បណ្តាលឲ្យជីវិតប្តីប្រពន្ធមួយគូរ ត្រូវបានបាត់បង់ជីវិត បន្សល់ទុកនៅក្មេងស្រីភ្លោះ២នាក់ រស់នៅកម្សត់វេទនា ដែលហេតុការណ៍នេះបានកើតឡើង​ នៅវេលាម៉ោងជាង១២យប់ឆ្លងចូលថ្ងៃទី២១.១១.២០២០ នៅលើផ្លូវជាតិលេខ៤ មុខសាលាចំការកៅស៊ូ ស្ថិតក្នុង សង្កាត់០១ ក្រុង/ខេត្តព្រះសីហនុ។

ជាក់ស្តែង បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារទាំងខ្លោចចិត្តថា "អាចទេត្រឹមម្នាក់ 1 ឬ 2$ តាមសទ្ធា ជួយដល់ក្មួយៗទាំង ២រូបដោយក្ដីអាណិត ក្លាយជាក្មេងកំព្រា ពីព្រោះឪពុកម្តាយ ទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ឧបត្ថម្ភតាមរយៈ ABA (001697479 ) LIM PHEAKTREY"។ អាស្រ័យដូចបានជម្រាប សូមបងប្អូន មេត្តាជួយដល់ប្អូនស្រី ទាំងពីរនាក់ផង ព្រោះគាត់មិនដឹងជាត្រូវទៅពឹងអ្នកណាទេ គឺមានតែបងប្អូនហើយដែលអាចជួយដល់ពួកគាត់បាន៕