ឧត្តមនាវីឯកទ័ពជើងទឹកអាមេរិក ធ្វើទស្សនៈកិច្ចដោយសម្ងាត់មកកោះតៃវ៉ាន់ខណៈចិននិងតៃវ៉ាន់កំពុងមានស្ថានភាពតឹងតែង...
-

(បរទេស) យោងតាមសារព័ត៏មាន Channel News Asia ចុះផ្សាយនៅព្រឹកថ្ងៃទី២៣ វិច្ឆិកា នេះបានអោយដឹងថា ឧត្តមនាវីកងទ័ពជើងទឹកជាន់ខ្ពស់របស់អាមេរិក បានធ្វើទស្សនៈកិច្ចកោះតៃវ៉ាន់ដោយមិនបានប្រកាសជាសាធារណៈ ​​ដឹងនិងដោយសម្ងាត់ជាទីបំផុត។ 

តាមវែបសាយផ្លូវការរបស់កងទ័ពជើងទឹកអាមេរិក មន្រ្តីជាន់ខ្ពស់មួយរូបនោះ គឺ ឧត្តមនាវីឯក Michael Studeman ប្រធានគ្រប់គ្រងJ2 ដែលទទួលបន្ទុកផ្នែកស៊ើបការសម្ងាត់ ប្រចាំតំបន់ ឥណ្ឌូ - ប៉ាស៊ីហ្វិក របស់យោធាអាមេរិក។ក្រុមអ្នកសារព័ត៏មាន បានសុំការបកស្រាយ ពីមន្ទីរបញ្ចកោណអាមេរិកប៉ុន្តែពួកគេបដិសេធ ហើយក្រសួងការពារជាតិតៃវ៉ាន់ ក៏មិនបកស្រាយជុំវិញបញ្ហានេះដូចគ្នាដែររ។

ប៉ុន្តែ ក្រសួងការបរទេសតៃវ៉ាន់វិញ បានអោយដឹងថា មានមន្រ្តីអាមេរិកមកកោះតៃវ៉ាន់ពិតមែន ប៉ុន្តែពួកគេមិនបង្ហើបប្រាប់ថា ជាមន្រ្តីថ្នាក់អ្វី មកដើម្បីអ្វី រួមទាំងព័ត៏មានទស្សនៈកិច្ចនេះមិនបានប្រកាសជាសាធារណៈថែមទៀតផង។ដោយឡែក ចិនបានធ្វើការថ្កោលទោស ចំពោះដំណើរទស្សនកិច្ចទាំងផ្លូវការនិងមិនផ្លូវការរបស់អាមេរិកលើកោះតៃវ៉ាន់ ដោយចាត់ទុកថានេះគឺជាការរំលោភគោលនយោបាយចិន ដោយចិនអះអាងថាកោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ។ហើយការធ្វើទស្សនៈកិច្ចរបស់ ឧត្តមនាវីឯក Michael Studeman កាន់តែធ្វើអោយចិនក្តៅស្លឹកត្រចៀក ព្រោះវាបានបង្ហាញពីទំនាក់ទំនងជិតស្និតរបស់អាមេរិក និង តៃវ៉ាន់។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia