រំភើបជំនួស ! ផ្ទះរបស់ប្អូន ធារ៉ា ត្រូវបានអ្នកស្រី ទ្រី ដាណា ប្រាប់ថាសាងសង់ជិតរួចហើយ អ្នកស្រីថាមិនរើសអើងទេ...
ស៊ីហៀង
- 1029

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជានៅចាំជាមិនខាន រឿងក្មេងប្រុស ពេជ្រ ធារ៉ា ដែលយកកង់កញ្ចាស់ទៅប្រណាំងជាមួយនិងកង់ថ្មីនៅលើទីលានប្រគួត ក្រោយការប្រណាំងកង់ចប់ក្មេងប្រុសម្នាក់នេះត្រូវបានអ្នកស្រី ទ្រី​ដាណា​ បានជួយសាងសង់ផ្ទះថ្មីជូនមួយខ្នង ដោយសារតែឃើញក្មេងប្រុសម្នាក់នេះមានការតស៊ូរខ្លាំងនិងមានភាពក្លាហានដែលនឹកស្មានមិនដល់ ។ 

យ៉ាងណាមិញនៅមុននេះបន្តិចអ្នកស្រី ទ្រី ដាណា បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយអ្នកស្រីបានលើកឡើងបែបនេះថា​៖ « ជិតរួចរាល់ហើយ ផ្ទះថ្មីជូនគ្រួសារប្អូន ធារ៉ា ដែលតស៊ូចូលរួមប្រកួត ជាមួយកង់ចាស់  មានគេសួរខ្ញុំថា ជួយគេរាល់ដង រើសមនុស្សអត់ ជួយក្មេង ឬចាស់ ជួយបានប៉ុន្មាននាក់ហើយ? ខ្ញុំថា មិនរើសទេ ឱ្យតែលំបាកពិតប្រាកដ ហើយមានការតស៊ូក្នុងជីវិត។ 

រហូតមកដល់ពេលនេះ ខ្ញុំក៏មិនដឹងថាជួយបានប៉ុន្មាននាក់ហើយដែរ ព្រោះមិនដែលសរុប មិនដែលយកមកគិតឡើងវិញ សំខាន់ជាការពេញចិត្តធ្វើ ដោយមិនគិតថាបានអ្វីតបស្នងមកវិញ។ រាល់ដង ឱ្យតែខ្ញុំជួយគេ ហើយគេញញឹម គេសន្យាថាមិនបាក់ទឹកចិត្ត នោះហើយជាអ្វីដែលខ្ញុំចង់បាន សូមអរគុណដល់កាកបាទក្រហម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ។ យើងត្រូវរួមគ្នាផ្ដល់កម្លាំងចិត្ត និងការគាំទ្រ ទើបប្រជាជនអាចរួចផុតពីការលំបាក » ៕