វេជ្ជបណ្ឌិតដែលគួរអោយចងចាំ ស៊ូលះបង់កំលាំងកាយចិត្តចំពោះការងារ ធ្វើការរហូតដល់ដង្ហើមចុងក្រោយដើម្បីសង្គ្រោះក្មេងៗ
ស៊ីហៀង
-

នេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា « ជជែកពិភាក្សាពីវេជ្ជសាស្ត្រកម្ពុជា  Cambodia Medical-Talk » បានធ្វើការបង្ហោះរៀបរាប់ឲ្យដឹងបែបនេះថា ៖ « បងប្រុសពិតជាវេជ្ជបណ្ឌិតដែលគួរអោយគោរពណាស់ ស៊ូលះបង់កំលាំងកាយចិត្តចំពោះការងារ ធ្វើការរហូតដល់ដង្ហើមចុងក្រោយនៅកន្លែងការងារ ។​

សូមចូលរូមរំលែកមរណទុក្ខគ្រួសារសពផង.សោកស្តាយលោកវេជ្ជបណ្ឌិតណាស់.ថ្វីត្បិតតែខ្ញុំមិនសូវស្គាល់លោកគ្រូធ្វើនៅផ្នែកផ្សេងគ្នាតែលោកគ្រូធ្វើនៅខាងសង្គ្រោះបន្ទាន់ មិនថាយប់ជ្រៅ បុណ្យទាន ឈប់សម្រាក គាត់តែងតែជួយអាយុជីវិតកុមារកម្ពុជាដែលមកព្យាបាលក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ជាច្រើននាក់រហូតដល់ដង្ហើមចុងក្រោយពលីជីវិតនៅនឹងកន្លែងធ្វើការឃើញហើយពិតជាតក់ស្លុតណាស់សូមវិញ្ញាណក្ខន្ធលោកគ្រូអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

លោកជា វេជ្ជបណ្ឌិត អាចច្បាំងដណ្ឌើម ជីវិតកុមារកម្ពុជា ជាច្រើន ឲ្យបានស្គាល់ពន្លឺព្រះអាទិត្យរាប់ពាន់នាក់ តែព្រះអាទិត្យដាច់ចិត្តមិនអនុញ្ញាតិឲ្យគាត់បានបន្តបេសកម្មរបស់លោកច្បាំងជាមួយទ័ពយមរាជ ឬមកពីលោកនឿយហត់លែងចង់ច្បាំងបន្ត ដាច់ចិត្តណាស់លោកវេជ្ជបណ្ឌិត មិនលាក្រុមការងារ ឬ មនុស្សជាទីស្រលាញ់ សូម្បីមួយម៉ាត់ យមរាជបានយក សង្ខារលោក ចាកចេញពីទីតាំងកន្លែងលោកសង្គ្រោះគេ ផ្ទាល់ សូម្បីតែវេជ្ជបណ្ឌិតឯកទេស ក៏មិនប្រាកដថាអាចនឹង ប្រយុទ្ធឈ្នះដណ្ដើមជីវិតខ្លួនឯងពីមាត់ទ្វារមច្ចុរាជបានដែរ.?» ៕