ភរិយាលោក កែវ វាសនា បង្ហោះសារជូនពរកូនប្រុស ក្នុងថ្ងៃខួបកំណើត អមជាមួយកាដូយ៉ាងពិសេស សុទ្ធតែ...
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះបោះសំលេង និងជាបុគ្គលម្នាក់ បានចូលរួមនៅក្នុងការជួយដល់ចាស់ជរា និងជនទីទាល់ក្រជាច្រើន ក៏ទទួលបានការគោរពស្រលាញ់ ពីសំណាក់មហាជន និងអ្នកគាំទ្រ។ នាពេលបច្ចុប្បន្ននេះ តារាចម្រៀង លោក កែវ វាសនា បានសាងគ្រួសារយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារតូចមួយរបស់លោក ហើយមកទល់នឹងពេលនេះ លោកក៏កូនតូចៗ​ ដល់ទៅពីរនាក់ផងដែរ។

ជាក់ស្តែងនៅថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាថ្ងៃដែលកូនប្រុសរបស់លោក មានអាយុ៤ឆ្នាំហើយ ។ ក្នុងនាមជាឪពុក ម្នាក់ លោក កែវ វាសនា បានបង្ហោះសារជូនពរដល់កូនប្រុស នៅក្នុងកំណើតថា "ថ្ងៃនេះគឺថ្ងៃទី២៥ ខែ១១ ឆ្នាំ២០២០ ហើយក៏ជាថ្ងៃដែលកូនហ្វូមានអាយុ៤ឆ្នាំដែរ រីករាយថ្ងៃកំនើតកូន ប៉ាប៉ាជូនពរអោយកូនមានសុខភាពល្អ រៀនពូកែឆ្លាតៗ ហើយអោយមួយជីវិតកូនជួបតែរឿងល្អៗគ្រប់ពេល"។

ជាមួយគ្នានោះផងដែរ ភរិយារបស់លោក កែវ វាសនា ក៏បានបង្ហោះសារថា "ខែនេះមានការដូរសម្រាប់កូនស្រីពៅ?(ទិញហើយ) និងការដូរសម្រាប់កូនប្រុសបង(ដឹកមកសូប្រាយឈីហ្វូថ្ងៃនឹង)? ខ្ញុំបានបំពេញហើយៗ?? happy birthday កូនហ្វូ 25-11-2020 ម៉ាមមីជូនពរកូនទាំង2មានសុខភាពល្អ ឆ្លាត ចេះស្តាប់បង្គាប់ប៉ាប៉ា ម៉ាមី?‍?‍?‍? ម៉ាមមីស្រលាញ់កូនទាំង2លើសពីជីវិត❤️"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមជូនពរដល់ អូនហ្វូ សូមឲ្យមានសុខភាព ល្អ កំលាំងមាំមួន និងវ៉ៃឆ្លាត៕