(បារាំង) ប្រធានាធិបតី Emmanuel Macron និយាយថាខ្សែវីដេអូដែលបានថតជាប់ប៉ូលីសបីនាក់ដែល.វា.យ.ដំ.អ្នកផលិតតន្រ្តីស្បែកខ្មៅម្នាក់នៅប៉ារីសគឺ “មិនអាចទទួលយកបាន”និង “គួរអាម៉ាស់ជាទីបំផុត” នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៏មាន BBC នៅថ្ងៃទី២៨ វិច្ឆិកា នេះ។
លោកMacron បានស្នើសុំរដ្ឋាភិបាលអោយដោះស្រាយរឿងមួយនេះអោយបានឆាប់រហ័យបំផុត ព្រោះដើម្បីកសាងទំនុកចិត្តឡើងវិញរវាងប៉ូលីសនិងពលរដ្ឋ។លោកបានមានប្រសាសន៍ថា ប្រទេសបារាំងមិនគួរមាន“អំ ពើ ហឹ ង្សា” ឬ“ ទុកឱ្យការស្អប់ខ្ពើមឬការរើសអើងជាតិសាសន៍” មានបន្តទៀតនោះទេ។
គួរបញ្ជាក់ថា មន្រ្តីទាំងបីនាក់ដែលត្រូវបានគេស្គាល់នៅក្នុងវីដេអូដែល.វា.យ.លោក Michel Zecler ត្រូវបានគេព្យួរការងារហើយកំពុងស្ថិតក្រោមការស៊ើបអង្កេត។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកGérald Darmanin បានប្រាប់ទូរទស្សន៍បារាំងថាលោកនឹងជំរុញឱ្យមានការបណ្តេញមន្ត្រីទាំងនោះចេញ ដោយនិយាយថាពួកគេបានធ្វើឱ្យខូចឯកសណ្ឋាននៃប៉ូលីសសាធារណរដ្ឋ។
ដោយឡែក ហេតុការណ៏នេះជំរុញអោយមានការត្រួតពិនិត្យឡើងវិញ នូវកម្លាំងសន្តិសុខ និងប៉ូលីសឯកសណ្ឋានក្នុងទីក្រុងប៉ារីស។សូមទស្សនាវិដេអូខាងក្រោម...
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bbc