ភ្លើងឆេះព្រៃនៅអូស្រ្តាលី បានលេបត្របាក់កោះដែលបានចុះបញ្ជីបេតិកភណ្ឌអស់ជាង៤០ភាគរយហើយ
-

(បរទេស) យោងតាមសារព័ត៏មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី៣០ វិច្ឆិកានេះបានអោយដឹងថា អគ្គីភ័យកំពុងឆាបឆេះព្រៃនៅលើកោះ Fraser អស់ទំហំ៧៤,០០០ហិកតា ស្មើនឹង៤២ភាគរយនៃផ្ទៃកោះទាំងមូល។ក្រុមពន្លត់អគ្គីភ័យអូស្រ្តាលីកំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃដ៏ធំមួយនេះដែលបានបំផ្លាញជាង ៤០ ភាគរយនៃកោះដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ ខណៈរលកកំដៅកំពុងវាយប្រហាអូស្រ្តាលី នៅដើមថ្ងៃច័ន្ទនេះ។


សីតុណ្ហភាពត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ ៣៤ អង្សាសេកាលនៅថ្ងៃច័ន្ទខណៈកំដៅបានសាយភាយពាសពេញតំបន់ដោយធ្វើឱ្យមានការព្រួយបារម្ភថាស្ថានភាពក្តៅនឹងធ្វើឱ្យទំហំការឆេះកាន់តែកើនឡើង។ភ្លើងឆេះនៅលើកោះខ្សាច់ធំជាងគេបំផុតនៅលើឆ្នេរសមុទ្រខាងកើតរបស់អូស្រ្តាលីបានឆាបឆេះអស់រយៈពេលជាង ៦ សប្តាហ៍ហើយនិងកំពុងលេបត្របាក់ព្រៃឈើដ៏ធំមួយនៅលើកោះនេះ។

អ្នកត្រួតពិនិត្យនិងគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់លោក James Haig បានប្រាប់ AFP ថា "ស្លឹកឈើនៅលើកោះ Fraser ស្ងួតខ្លាំងណាស់ហើយដោយសារតែវាស្ងួតដូច្នេះវាងាយស្រួលណាស់ក្នុងការឆាបឆេះ" ។លោកបានបញ្ជាក់ថា យន្តហោះដឹកទឹកធំៗចំនួន១០បានបានធ្វើប្រតិបត្តិការ ដែលបានទំលាក់ទឹកអស់២៥០,០០០លីត្រកាលពីថ្ងៃសៅរ៍ ដើម្បីបញ្ឈប់ការរីករាលដាល ហើយជាពិសេសគឺដើម្បីការពារតំបន់វប្បធម៏លើកោះនោះ ប៉ុន្តែលោកបន្តថា “យើងទំនងជាមិនអាចបញ្ឈប់ភ្លើងបានទេ” ។

លោកមានប្រសាសន៏ថា “នៅក្នុងពេលនេះយើងពិតជាត្រូវការទឹកភ្លៀងខ្លាំងណាស់ តែជាអកុសលយើងទំនងជាមិនទទួលបានវានោះទេ”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia