ដំរីឯកោរបស់ប៉ាគីស្ថានKaavan បានធ្វើដំណើរតាមយន្តហោះពិសេសមួយ មកកម្ពុជាដើម្បីចាប់ផ្តើមជីវិតថ្មី ពេលនេះគេបានមកដល់ទឹកដីខេត្តសៀមរាបហើយកាលពីរសៀលថ្ងៃចន្ទទី៣០វិច្ឆិកានេះ។
គួរបញ្ជាក់ថា ទីបំផុតតុលាប៉ាគីស្ថាន កាលពីថ្ងៃទី ១៧ កក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរីកំសត់មួយនេះ ក្រោមការទាមទារបស់យុវជនសិទ្ធសត្វ រួមទាំងការទាមទារសេរីភាពអោយKaavan ពីតារាចម្រៀងអាមេរិក Cher តាំងពីឆ្នាំ២០១៦មក បន្ទាប់ពីឃើញការធ្វើបាបនិងស្ថានភាពដ៏កំសត់របស់Kaavanនៅក្នុងសួនសត្វអ៊ីស្លាម៉ាបាដ។
ដោយមានការសម្របសម្រួលដោយអង្គការដែនជម្រកសត្វព្រៃកម្ពុជា(CWS) Kaavan បានមកដល់កម្ពុជាហើយ ហើយដំរីមួយក្បាលនេះ និងត្រូវបញ្ជូនបន្តអោយទៅរស់នៅក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យ។គួរបញ្ជាក់ថាKaavan បានទទួលស្វាគមន៏យ៉ាងកក់ក្តៅ ពីរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត ភក្រ្តា ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិសៀមរាបថែមទៀតផង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ dawn