ផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ និងការបំប៉នត្រៀមប្រឡង ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងរីករាលដាលក្នុងសហគមន៍ ចំនួន...
សីហា
-

ក្រោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថាឆ្លងរាលដាលជាសហគមន៍ជាលើកដំបូងនៅកម្ពុជា លោក លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅមុននេះបន្ដិច នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងផ្លូវការ ស្ដីពីការផ្អាកសកម្មភាពជួបជុំ រយៈពេល១៥ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នៅរក្សាដដែល។

សេចក្ដីជូនដំណឹង ការផ្អាកសកម្មភាពជួបជុំ រយៈពេល១៥ ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងរីករាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងខេត្ត សៀមរាប ក្រសួងអប់រំ យុវជន និងកីឡា សូមដាក់ចេញនូវវិធានការ ដូចខាងក្រោម៖ 

១. ផ្កាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី ២០ នាក់ ក្នុង រយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ 

២. ផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ និងការបំប៉នត្រៀមប្រឡង ដែលធ្វើឡើងនៅក្នុង គ្រឹះស្ថានសិក្សា ឬលក្ខណៈប្រមូលផ្ដុំ។ សិស្សថ្នាក់ទី ១២ ត្រូវបន្តធ្វើស្វ័យសិក្សា និងរៀនតាម អនឡាញ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅ រក្សាទុកដដែល 

៣. ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជន ជាបណ្ដោះអាសន្ន រយៈពេល ១៥ ថ្ងៃ 

៤. ផ្កាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្ដុំ រយៈពេល ១៥ ថ្ងៃ។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងខេត្តសៀមរាប គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ចូលរួម សហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕