គួរឲ្យសរសើរណាស់ ! សុភ័ក្រ កុសុម៉ា ហ៊ានធ្វើនូវរឿងមួយនេះ នៅលើឆាក ដល់ប្អូនស្រី នីត រហូតហ្វេនៗលាន់មាត់គ្រប់គ្នាថា...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ តារាពហុជំនាញ ពូកែវោហាស័ព្ទ និងមានតែភាពកំប្លុកកំប្លែង ជូនពុកម៉ែបងប្អូនបានទស្សនា និងផ្ទុះសំណើចគ្រប់ពេល សុភ័ក្រ កុសម៉ា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាហ្វេនៗ ទូទាំងប្រទេស គោរពស្រលាញ់ លើរូបកញ្ញា។

យ៉ាងណាមិញ មួយរយៈនេះសង្កេតឃើញថា តារាស្រីរូបនេះ ពិតជាមមាញឹកយ៉ាងខ្លាំងទាំងការងារក្នុងរង្វង់សិល្បៈ ។ ជាមួយគ្នានោះផងដែរ​ នៅក្នុងកម្មវិធី"តូចតែខ្លាំង" របស់ស្ថានីយ៍ទូរទស្សន៍ PNN ដែលមាន កុសុម៉ា គឺជាគណៈកម្មការនៅក្នុងកម្មវិធីនេះផ្ទាល់។ 

ជាក់ស្តែង កុសុម៉ា បានសួរសំនួរទៅកាន់ប្អូនស្រីនីត ថា"ស្រីនីត ដូចជាពិបាកពាក់ស្បែកជើងខ្លាំងណាស់មែនអត់? បើពិបាកពាក់ណាស់ ស្រីនីតអាចដោះស្បែកជើងបាន កុំឲ្យគិតថា ទើសទាល់សម្រាប់ស្រីនីត"។ ភ្លាមនោះ កុសុម៉ា ក៏បានទៅដោះស្បែកជើងឲ្យប្អូនស្រីដោយផ្ទាល់តែម្តង។

ទង្វើរមួយនេះ ធ្វើឲ្យហ្វេនៗ ផ្ទុះការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសកម្មភាពរបស់ កញ្ញា ឡើងទៅដោះស្បែកជើងជូនប្អូនស្រីទាំងដែលខ្លួនគឺជាតារាល្បីឈ្មោះ និងជាគណៈកម្មការនៅក្នុងកម្មវិធីនោះផងដែរ៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖