(ហុងកុង) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA ចុះផ្សាយកាលពីថ្ងៃ៣០ វិច្ឆិកា បានអោយដឹងថា ទីក្រុងហុងកុងបានរឹតបន្តឹងការរឹតត្បិតក្នុងគោលបំណងគ្រប់គ្រងនឹងកាត់បន្ថយការរាលដាលការឆ្លងក្នុងសហគមន៏ កាលពីថ្ងៃច័ន្ទ (៣០ វិច្ឆិកា) ដោយកំណត់ការជួបជុំមិនលើសពីពីរនាក់ដោយបិទកន្លែងលេង ខារ៉ាអូខេ និងមជ្ឈមណ្ឌលហ្គេមហើយប្រាប់បុគ្គលិកភាគច្រើនឱ្យធ្វើការពីផ្ទះ។
វិធានការណ៍នេះបន្ថែមលើការរឹតត្បិតដែលបានប្រកាសកាលពីថ្ងៃអាទិត្យដែលនឹងឱ្យសាលារៀនទាំងអស់បិទទ្វារសម្រាប់ការសិក្សាដោយផ្ទាល់នៅពេញមួយឆ្នាំគិតរាប់ ចាប់ពីថ្ងៃទី ២ ធ្នូតទៅ។
អ្នកស្រី Carrie Lamបានប្រាប់អ្នកសារព័ត៏មានថា “មជ្ឈមណ្ឌលហុងកុងកន្លែងកំសាន្ត ខារ៉ាអូខេ និងអាងហែលទឹក នឹងបិទចាប់ពីថ្ងៃពុធនេះតទៅ លើកលែងតែកន្លែងផ្តល់សេវាសាធារណៈបន្ទាន់តែប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៏កាន់តែច្រើនជាងនេះ”។គួរបញ្ជាក់ថា ហុងកុងប្រកាសបិទកន្លែងសំខាន់ៗទាំងនេះ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន៧៦នាក់បន្ថែមទៀត។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia