យុវជនហុងកុងមួយរូបទៀតគឺ Tony Chung ត្រូវចាប់ខ្លួនពីបទប្រមាថទង់ជាតិចិន
-

(បរទេស) យុវជនហុងកុងម្នាក់ត្រូវបានគេរកឃើញថាមានកំហុសកាលពីថ្ងៃសុក្រទី ១១ ធ្នូពីការប្រមាថទង់ជាតិចិននឹងការជួបជុំដោយខុសច្បាប់ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងពន្លឿនការ.ប.ង្ក្រា.ប.របស់ខ្លួនទៅលើក្រុមប្រឆាំងនិងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅរសៀលថ្ងៃសុក្រ ទី១១ ធ្នូនេះ។

អាជ្ញាធរដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងបានកំណត់គោលដៅកាន់តែខ្លាំងឡើងទៅលើសកម្មជនលេចធ្លោបំផុតនៅក្នុងមជ្ឈដ្ឋាន មេដឹកនាំវ័យក្មេងដូចជា Joshua Wong និងAgnes Chow ដែលត្រូវបានជាប់ពន្ធនាគារកាលពីសប្តាហ៍មុន។

ដោយឡែក លោក Tony Chung អាយុ ១៩ ឆ្នាំដែលបានដឹកនាំក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានផ្តន្ទាទោសពីបទបោះទង់ជាតិចិនទៅលើដីក្នុងកំឡុងពេលធ្វើ.បា.តុ.កម្ម.នៅខាងក្រៅនីតិកាលរបស់ហុងកុងកាលពីខែឧសភាឆ្នាំ ២០១៩ ។

Tony Chung ត្រូវបានចាប់ខ្លួនកាលពីចុងខែតុលានៅពីមុខស្ថានកុងស៊ុលសហរដ្ឋអាមេរិក ហើយត្រូវបានបញ្ជូនទៅឃុំ.ឃាំ.ង.តាំងពីពេលនោះ បន្ទាប់ពីប៉ូលីសបានដឹងថា គេកំពុងតែស្នើសុំសិទ្ធជ្រកកោននៅឯស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅហុងកុង។

គួរបញ្ជាក់ថា លោកTony Chung នឹងត្រូវកាត់.ទោ.ស.នៅថ្ងៃទី២៩ខែធ្នូ ហើយលោកបានស្រែកទៅអុ្នកគាំទ្រលោកនៅក្នុងតុលាការថា “ ជនជាតិហុងកុងកុំអស់សង្ឃឹម”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia