អាឡឺម៉ង់សំរេចបិទប្រទេសទាំងស្រុងក្នុងកំឡុងពេលពិធីបុណ្យគ្រីស្មាគ និងឆ្លងឆ្នាំសាកល
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន BBC ចុះផ្សាយនៅថ្ងៃទី១៤ ធ្នូនេះបានអោយដឹងថា ប្រទេសអាឡឺម៉ង់សំរេចបិទប្រទេសនៅក្នុងកំឡុងពេលបុណ្យគ្រីស្មាគនិងឆ្លងឆ្នាំសាកលខណៈការកើនឡើងដល់កម្រិតកំណត់ត្រាក្នុងប្រទេសនេះ។

អ្នកស្រី អធិការបតី Angela Merkel បានហាមពលរដ្ឋក្នុងការដើរទិញឥវ៉ាន់នៅថ្ងៃបុណ្យគ្រីស្មាគ ព្រោះវាធ្វើអោយមានទំនាក់ទំនងសង្គមកាន់តែជាកើនឡើង ជាហេតុធ្វើអោយតួលេខចុងក្រោយមានអ្នកឆ្លងដល់ទៅ ២០,២០០០ ក្នុងពេលតែមួយថ្ងៃនិង.ស្លា.ប់ចំនួន៣២១នាក់ ។

អ្នកស្រី Angela Merkel បានបញ្ជាអោយហាងដែលមិនចាំបាច់និងសាលារៀនតម្រូវអោយបិទទ្វាចាប់ពីថ្ងៃពុធនេះតទៅ។ហើយការបាញ់កាំជ្រួចកំឡុងពេលបុណ្យគ្រីស្មាគក៏ត្រូវលុបចោល ហើយរដ្ឋជាច្រើន ដែលមានករណីឆ្លងកើនឡើងខ្ពស់ តម្រូវអោយដាក់បម្រាមគោចររបស់ពលរដ្ឋនៅពេលយប់ទៀតផង។


យ៉ាងណាមិញ ចំពោះការជួបជុំក្នុងរង្វង់គ្រួសារគឺត្រូវកាត់បន្ថយមកត្រឹម៥នាក់តែប៉ុណ្ណោះ ប៉ុន្តែថ្ងៃ ២៤,២៥និង២៦ អាជ្ញាធរនិងអនុញ្ញាតអោយអញ្ជើញសមាជិកត្រឹម៤នាក់បន្ថែមមកពីគ្រួសារដទៃ ដោយសារនោះជាថ្ងៃបុណ្យគ្រីស្មាគតែម្តង។

ការបិទទ្វាប្រទេសនេះ ធ្វើឡើងក្រោមជំនួបជាមួយមេដឹកនាំរដ្ឋទាំង១៦ ដោយអ្នកស្រី Merkel បាននិយាយថា “ តម្រូវការបន្ទាន់ដើម្បីចាត់វិធានការ”។គួរបញ្ជាក់ថា អាឡឺម៉ង់និងធ្វើការបិទប្រទេសចាប់ផ្តើមពីថ្ងៃទី ១៦ ខែធ្នូដល់ថ្ងៃទី១០មករា ឆ្នាំ២០២១ ដោយអ្នកស្រីបាននិយាយថា ការធ្វើបែបនេះគឺដើម្បីជួយសម្រាលបន្ទុកនិងស្ថានភាពតឹងតែងរបស់បុគ្គលិកសុខាភិបាល។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bbc