ព្រឹត្តការណ៏ជាប្រវត្តិសាស្រ្តអាមេរិក ពេលនេះសហរដ្ឋអាមេរិកកំពុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនហើយ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅព្រឹកថ្ងៃទី១៥ ធ្នូនេះបានអោយដឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងដល់ពលរដ្ឋអាមេរិក ដោយបុគ្គលិកសុខាភិបាលនិងជាពិសេសគិលានុបដ្ឋាយិកាដែលថែទាំអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរគឺជាមនុស្សដំបូងគេនៅសហរដ្ឋអាមេរិកដែលទទួលបានវ៉ាក់សាំងរបស់Pfizer-BioNTech។ហើយយុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចាប់ផ្តើមកាលពីថ្ងៃច័ន្ទទី១៤ ធ្នូម្សិលមិញ ដោយផ្តើមដំបូងគឺនៅទីក្រុងញូវយ៉ក ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

គិលានុដ្ឋាយិកា Sandra Lindsay ដែលបានព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរចាប់តាំងពីឆ្លងដំបូង គឺជាពលរដ្ឋដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រអាមេរិកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩មុនគេ នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Long Island Jewish ទីក្រុងញូវយ៉ក។

ពលរដ្ឋអាមេរិកទូទាំងប្រទេសបានអបអរសាទរ ហើយក៏មានការផ្សាយផ្ទាល់ជាមួយអភិបាលទីក្រុងញូវយ៉កលោក Andrew Cuomo ទៀតផង។លោកCuomo បានបង្ហោះរូបភាពគិលានុបដ្ឋាយិកា Lindsay ដែលកំពុងតែរៀបចាក់វ៉ាក់សាំងហើយនិយាយាថា “ នេះហើយជាវីរបុរសរបស់ពួកយើង”។

Lindsayបាននិយាយថា “វាគឺមានអារម្មណ៏ដូចជាការចាក់វ៉ាក់សាំងទូទៅ ហើយខ្ញុំចង់ពង្រឹកទំនុកចិត្តដល់សាធារណជនព្រោះថាវ៉ាក់សាំងនេះគឺមានសុវត្ថិភាព”។គួរបញ្ជាក់ថា ប៉ុន្មាននាទីបន្ទាប់ពីបុគ្គលិកសុខាភិលបាលអាមេរិកកំពុងតែទទួលការចាក់វ៉ាក់សាំង ប្រធានាធិបតី ដូណាល់ ត្រាំបានបង្ហោះសារក្នុងបណ្តាញសង្គមលោកថា “ វ៉ាក់សាំងកំពុងតែចាក់ហើយ អបអរសាទរអាមេរិក អបអរសាទរពិភពលោក”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia