(បរទេស) ក្រុមហ៊ុន Apple Inc បាននិយាយកាលពីថ្ងៃច័ន្ទថាខ្លួនកំពុងស៊ើបអង្កេតថាតើក្រុមហ៊ុនម៉ៅការតៃវ៉ាន់របស់ខ្លួនឈ្មោះ Wistron Corp បានធ្វើតាមកការណែនាំគោលការណ៍ផ្គត់ផ្គង់ នៅឯរោងចក្រផលិតទូរស័ព្ទ iPhone មួយនៅក្នុងប្រទេសឥណ្ឌាឬអត់បន្ទាប់ពីកម្មកររាប់ពាន់នាក់បានផ្ទុះការតវ៉ារហូតឈានដល់ការវា.យ.បំ.ផ្លាញ នឹងដកហូតទ្រព្យសម្បត្តិរោងចក្រលើបញ្ហាមិនបើកប្រាក់ឈ្នួលនិងទាមទារលក្ខខណ្ឌការងារមួយចំនួន នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន South China Morning Post កាលពីថ្ងៃ១៤ ធ្នូម្សិលមិញ។
កម្មករកិច្ចសន្យារាប់ពាននាក់បានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនWistron នៅជាយក្រុងនៃមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌនៅBangalore កាលពីថ្ងៃសៅរ៍ដើម្បីទាមទារប្រាក់ឈ្នួល ដែលពួកគេថាមិនបានបើកអោយ នឹងម៉ោងធ្វើការប្រសើរជាងមុន។
ដោយឡែក នៅពេលដែលប៉ូលីសមកដល់ដើម្បីទប់ស្កាត់ការតវ៉ា ក្រុមកម្មករដែលប្រដាប់ដោយដំបងទាំងនោះ បាយធ្វើការវា.យកំទេចទ្រព្យសម្បត្តិក្រុមហ៊ុននិងរថយន្ត ដែលក្រុមហ៊ុនប៉ាន់ស្មានការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៦០លានដុល្លារ។ក្រុមហ៊ុន Apple បាននិយាយាថា ខ្លួនមានក្រុមការងារខ្លះនៅទីនោះហើយ ប៉ុន្តែខ្លួននឹងបញ្ជូនបុគ្គលិកនិងសវនករបន្ថែមទៅប្រទេសឥណ្ឌា ព្រមទាំងត្រៀមខ្លួនសហការពេញទំហឹងជាមួយនិងអាជ្ញាធរក្នុងការស៊ើបអង្កេតនេះ។
ចំនែកក្រុមហ៊ុន Wistron ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតរបស់Apple បានធ្វើឯកសារបទប្បញ្ញតិត្តមួយពីកោះតៃវ៉ាន់មកថា “ ក្រុមហ៊ុនគោរពតាមច្បាប់ជានិច្ចហើយគាំទ្រនិងសហការជាមួយនិងអាជ្ញាធរពាក់ព័ន្ធ”។
គួរបញ្ជាក់ថា Wistron បានផលិតទូរស័ព្ទiPhoneនៅប្រទេសឥណ្ឌាជិត៤ឆ្នាំមកហើយ ដែលដំណើរការនេះត្រូវបានគេមើលឃើញថា ជាភាពជោគជ័យមួយសំរាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Narendra Modi ដែលកំពុងព្យាយាមជំរុញផ្នែកផលិតកម្ម។
យ៉ាងណាមិញ ឧប្បត្តិហេតុនេះ និងអាចធ្វើអោយប៉ះពាល់ដល់ពាក្យស្លោក ផលិតនៅប្រទេសឥណ្ឌា “Made in India”ដល់ក្រុមហ៊ុនផ្សេងៗទៀតដែលចង់ធ្វើការវិនិយោគផ្នែកផលិតកម្មក្នុងប្រទេសនេះ ប៉ុន្តែរដ្ឋមន្រ្តីក្នុងតំបន់ដែលរោងចក្រស្ថិតនៅបានអះអាងថា រដ្ឋាភិបាលនិងសហការជាមួយគ្រប់ស្ថាប័ន្ថពាក់ព័ន្ធរួមទាំងក្រសួងការងារ ដើម្បីស៊ើបអង្កេតអោយបានល្អិតល្អន់ពីមូលហេតុដែលកម្មករបានអះអាងនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ scmp