(បរទេស)យោងតាមការចុះផ្សាយរបស់សារព័ត៏មានBangkok Post នៅថ្ងៃទី១៥ធ្នូនេះបានអោយដឹងថា សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅទីក្រុងបាងកកបានកើនឡើងដល់ ១៩០ ដែលជាកម្រិតមិនមានសុវត្ថិភាពកាលពីព្រឹកថ្ងៃអង្គារដោយឈរនៅលំដាប់ទី ៣ ក្នុងបញ្ជីនៃខ្យល់អាកាសអាក្រក់បំផុតក្នុងពិភពលោក។
AirVisual បានរាយការណ៍ថារូបធាតុតូចៗមានទំហំ ២,៥ មីលីម៉ែត្រក្នុងអង្កត់ផ្ចិតឬតិចជាង (PM2.5) ត្រូវបានវាស់ ៥៧,៨ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ក្នុងមួយម៉ែតគូបក្នុងរយៈពេល ២៤ ម៉ោង ដោយកម្រិត AQI ដែលមានសុវត្ថិភាពគឺ ១០០ ហើយ ១៩០ វាស្ថិតក្នុងជួរគ្មានសុវត្ថិភាពសម្រាប់សុខភាពបំផុត។
ដោយឡែក នាយកដ្ឋានត្រួតពិនិត្យការបំពុលបានរាយការណ៍ពីកំរិត PM2.5 នៅក្នុងប្រទេសថៃគឺ 50mcg / cm គឺជាកំរិតសុវត្ថិភាពដែលខ្ពស់ជាងប្រទេសភាគច្រើន ប៉ុន្តែទីក្រុងបាងកកមានកំរិតដល់ទៅ ១១៨mcg / cm ។
គួរបញ្ជាក់ថា អ្នកនាំពាក្យឧត្តមសេនីយ៍ឯកKongcheep Tantrawanit បាននិយាយថា ឧបនាយករដ្ឋមន្រ្តីលោក Prawit Wongsuwon បានបញ្ជាអោយទីភ្នាក់ងារបញ្ឈប់កសិករដុតវាលស្រែ សំរាម និងស្នើអោយឧស្សាហកម្មកាត់បន្ថយផលិតកម្ម សម្រួលចរាចរណ៍ កាត់បន្ថយពេលវេលាសាងសង់និងដកយានយន្តដែលមានផ្សែងខ្មៅចេញពីការធ្វើចរាចណ៍ ដើម្បីកាត់បន្ថយកម្រិតផ្សែងអ័ព្ទនៅក្នុងទីក្រុង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost