រលកទី៣កូវីដ-១៩វា.យប្រ.ហារ.កូរ៉េខាងត្បូងយ៉ាងធ្ងន់ធ្ងរ ខណៈ២៤ម៉ោងមានឆ្លងដល់ទៅ១,០៧៨នាក់
(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅព្រឹកថ្ងៃទី១៦ ធ្នូនេះបានអោយដឹងថា ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយកាលពីថ្ងៃពុធថាប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ១,០៧៨ ករណីដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការរាតត្បាតជំងឺនេះដំបូង។
ដោយឡែក ចំនួនចុងក្រោយដែលបានកើតឡើងក្នុងរយះពេល៣ថ្ងៃជាប់ៗគ្នាប្រចាំថ្ងៃ គឺមិនតិចជាង១០០០នាក់ឡើយ ដែលធ្វើអោយអ្នកឆ្លងទូទាំងប្រទេសកើនឡើងដល់ ៤៤,៣៦៤ នឹង.ស្លា.ប់៦០០នាក់។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងរងការវា.យប្រ.ហារ.យ៉ាងធ្ងន់ធ្ងរដោយរលកទី៣កូវីដ-១៩ នៅទីក្រុងសេអ៊ូលនិងតំបន់ជុំវិញ ដែលធ្វើអោយប្រទេសនេះប្រកាសភាពអាសន្នខ្លាំង ដោយបញ្ជាអោយបិទសាលារៀន នឹងកន្លែងជាច្រើនក្នុងទីក្រុង ដោយបន្ថែមកន្លែងធ្វើតេស្តច្រើនមិនធ្លាប់មានរួមជាមួយនឹងការរឹងបណ្តឹងកម្រិតខ្ពស់បំផុត។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។