ព្រោះតែនឹកម្តាយខ្លាំងពេក ក្មេងប្រុសម្នាក់សុំអោយមិត្តកភ្កិ២នាក់ជិះកង់បានជាគ្នាអស់ពេល៥ថ្ងៃទៅរកម្តាយនៅទីក្រុង
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានវៀតណាម Tuoi Tre នៅថ្ងៃទី១៥ធ្នូម្សិលមិញបានអោយដឹងថា ក្មេងប្រុសវៀតណាមអាយុ១២ឆ្នាំម្នាក់ បានបបួលមិត្តភក្ភិជិះកង់ចំងាយប្រមាណជាង៤០០គីឡូម៉ែត្រ អស់ពេល៥ថ្ងៃទៅរកម្តាយនៅទីក្រុង ហូជីមិញព្រោះតែខ្លួននឹកពួកគាត់ខ្លាំងពេក។

Pham Van Ngoan អាយុ១២ រៀនថ្នាក់ទី៦ រស់ជាមួយនឹងយាយតារបស់គេ ក្នុងខេត្ត Ca Mau ព្រោះតែគ្រួសារមានជីវភាពក្រីក្រពេក ទើបឪពុកម្តាយគេបានចាកចេញពីស្រុកកំណើតទៅធ្វើការនៅឯទីក្រុង ហូជីមិញ។ដោយសារតែឪពុកម្តាយគេខានមកលេងផ្ទះអស់ពេលជាយូរ ហើយខ្លួននឹកពួកគាត់ខ្លាំងពេក គេក៏បានបបួលមិត្តភក្ភិ២នាក់ អោយជិះកង់បានជាគ្នាទៅរកម្តាយឪពុកនៅឯទីក្រុង។

ដោយឡែក លោកយាយលោកតារបស់គេនឹងឪពុកម្តាយមិត្តរបស់គេ២នាក់ទៀត បានប្តឹងប៉ូលីសក្នុងតំបន់បន្ទាប់ពីជូនដំណឹងពីការបាត់ខ្លួនពួកគេទាំង៣នាក់។ដំណឹងនេះធ្វើអោយប្រជាជននាំគ្នាចែកចាយបន្តពេញបណ្តាញសង្គម ពីការបាត់ខ្លួនកុមារទាំង៣ ហើយឪពុកម្តាយរបស់គេក៏បានត្រលប់មកស្រុកកំណើតបន្ទាប់ពីទទួលបានដំណឹងបាត់ខ្លួនកូនប្រុស។

ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើល បន្ទាប់ពីជិះកង់អស់ពេល៥ថ្ងៃ គេមិត្តក៏បានទៅដល់ទីក្រុងហូជីមិញ និងឈប់នៅជិតផ្ទះជួលដែលឪពុកម្តាយគេស្នាក់នៅ ហើយពួកគេទាំង៣នាក់ត្រូវប៉ូលីសល្បាតក្នុងទីក្រុងធ្វើការសាកសួរ ទើបដឹងព័ត៏មាន ហើយបានជូនដំណឹងដល់អាជ្ញាធរក្នុងតំបន់នឹងគ្រួសាររបស់ពួកគេអោយមកទទួល ហើយពេលនេះមិត្តភក្ភិ២នាក់ត្រូវបញ្ជូនអោយទៅគ្រួសារវិញ។ចំនែក Van Ngoan ក៏បានជួបជុំឪពុកម្តាយរបស់គេ ហើយពួកគេបានអោបគ្នាយ៉ាងណែន ព្រមទាំងយំព្រោះតែសេចក្តីនឹករលឹកថែមទៀតផង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ tuoitrenews