(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅព្រឹកថ្ងៃទី១៨ធ្នូនេះបានអោយដឹងថា ទីប្រឹក្សាម្នាក់ក្នុងចំណោមអ្នកប្រឹក្សាយោបល់ជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីជាប់ឆ្នោតគឺលោក ចូ បៃដិន បានធ្វើតេស្តវិជ្ជមានកូវីដ- ១៩ កាលពីថ្ងៃព្រហស្បតិ៍ (១៧ ធ្នូ) នេះបើយោងតាមក្រុមអ្នកផ្ទេរតំណែងរបស់លោកបានអោយដឹង។
អ្នកតំណាងនៃរដ្ឋ Louisiana លោក Cedric Richmond វ័យ៤៧ឆ្នាំ ដែលនឹងត្រូវលាឈប់ពីសភាដើម្បីចូលរួមរដ្ឋបាលលោក បៃដិន នឹងជាទីប្រឹក្សាជាន់ខ្ពស់ បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ គឺ២ថ្ងៃបន្ទាប់ពីធ្វើដំណើរត្រលប់មកពីAlantaដើម្បីចូលរួមយុទ្ធនាការជ្រើសរើសបេក្ខជនព្រឹទ្ធសភាប្រជាធិបតេយ្យរបស់លោកបៃដិន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Bendingfield បាននិយាយថា លោកRichmond មិនមានទំនាក់ទំនងដោយបះពាល់ជិតស្និតជាមួយលោកបៃដិនទេ ហើយមជ្ឃមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបានធ្វើតេស្តលោកបៃដិនកាលពីថ្ងៃព្រហស្បតិ៍ហើយលទ្ធផលរបស់គាត់គឺអវិជ្ជមាន។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia