បណ្តាប្រទេសអ៊ឺរ៉ុបហាមឃាត់ជើងហោះហើរពីចក្រភពអង់គ្លេស បន្ទាប់ពីមានការឆ្លងរាលដាលកូវីដ-១៩ទម្រង់ថ្មី
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅព្រឹកថ្ងៃទី២១ធ្នូនេះបានអោយដឹងថា បណ្តាប្រទេសជាច្រើននៅអ៊ឺរ៉ុបបានហាមឃាត់ការធ្វើដំណើរពីចក្រភពអង់គ្លេសនិងអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានវិធានការទប់ស្កាត់ខ្លាំងជាងនេះខណៈដែលរដ្ឋាភិបាលអង់គ្លេសបានព្រមានថាប្រភេទវីរុសថ្មីដែលឆ្លងខ្លាំងនៅអង់គ្លេសគឺ “មិនអាចគ្រប់គ្រងបាន”។ 

អង្គការសុខភាពពិភពលោកបានជំរុញឱ្យសមាជិកអឺរ៉ុបរបស់ខ្លួនបង្កើនវិធានការប្រឆាំងនឹងការផ្លាស់ប្តូរថ្មីនៃកូវីដ-១៩ ដែលកំពុងចរាចរនៅចក្រភពអង់គ្លេស ខណៈបារាំងបានរារាំងប្រជាជននិងទំនិញឆ្លងកាត់ប៉ុស្តិ៍ពីអង់គ្លេស ហើយអាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី អូទ្រីស រ៉ូម៉ានី និង បែលហ្ស៊ិកបាននិយាយថាពួកគេកំពុងផ្លាស់ប្តូរផែនការដោយរួចទាំងហាមឃាត់ការធ្វើដំណើរតាមផ្លូវអាកាសពីអង់គ្លេស។

គួរបញ្ជាក់ថា ប្រភពរដ្ឋាភិបាលអាឡឺម៉ង់បាននិយាយថា ការរឹតត្បិតនេះអាចត្រូវបានអនុម័តដោយសហគមន៍អ៊ឺរ៉ុបដែលមានសមាជិក ២៧ ប្រទេសហើយបណ្តាប្រទេសកំពុងពិភាក្សាគ្នាផងដែរអំពីការឆ្លើយតបរួមគ្នាមួយស្តីពីការតភ្ជាប់ផ្លូវសមុទ្រនិងផ្លូវដែកជាមួយអង់គ្លេសវិញ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia