ពលករចំណាកស្រុក១៤នាក់ មកពីខេត្តសាមុត សាខន ត្រូវគេយកមកបោះ.បង់ចោលនៅតាមដងផ្លូវក្នុងប្រទេសថៃ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន Bangkok Post នៅព្រឹកថ្ងៃទី២៤ធ្នូនេះបានអោយដឹងថា ប៉ូលីសថៃកំពុងតាមប្រ.មាញ់អ្នកដែលត្រូវទទួលខុសត្រូវក្នុងការបោះបង់ចោលពលករមីយ៉ាន់ម៉ា១៤នាក់ដែលធ្វើការនៅខេត្តសាមុតសាខន ក្រោយពួកគេត្រូវមកយកទំលា.ក់ចោលនៅខេត្ត សាមុត  ប្រាកាន។

កម្មករទាំងនោះត្រូវបានគេយកចេញពីរោងចក្រមួយនៅខេត្តសាមុតសាខនដែលនៅក្បែរនោះជាកន្លែងដែលមនុស្សរាប់រយនាក់បានធ្វើតេស្តិវិជ្ជមានចំពោះការឆ្លងមេរោគ កូវីដ-១៩។បន្ទាប់ពីមានការរាយការណ៍ថាមានកម្មករចំណាកស្រុក១៤នាក់ត្រូវគេយកមកទំលាក់ចោលនៅស្រុកBang Phil ខេត្តសាមុត ប្រាកាន អាជ្ញាធរបានទៅដល់ភ្លាម ក្រោយសាកសួរពួកគេបានប្រាប់ថា ពួកគេធ្វើការនៅក្នុងសិប្បកម្មផ្លាស្ទិច STI Precision នៅស្រុក Muang ខេត្ត សាមុនសាខន។

ហើយនៅសុខៗរដ្ឋបាលនៅកន្លែងធ្វើការស្រាប់តែប្រាប់ពួកគេភ្លាមៗនៅល្ងាចថ្ងៃអង្គារ ថាប៉ូលីសនិងមកធ្វើការត្រួតពិនិត្យហើយពួកគេចាំបាច់ត្រូវតែចាកចេញភ្លាម។ពួកគេបានបន្តថា “ អ្នកបើកឡានដែលដឹកពួកគេ បានប្រាប់អោយពួកគេរត់ចូលព្រៃ ប៉ុន្តែពួកគេបដិសេធក្រោយមកទើបព្រមព្រៀងទំលាក់ពួកគេចោលនៅម្តុំផ្លូវBang Na-Tra។

គួរបញ្ជាក់ថា លោក Col Kritphanu Chamnongwong មកពីទីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (Isoc) បាននិយាយថាកម្លាំងរបស់គាត់នឹងជួបជាមួយទីភ្នាក់ងារដែលទាក់ទងនឹងការពលករចំណាកស្រុក ដើម្បីពិភាក្សាពីការធ្វើអធិការកិច្ចនៃរោងចក្រនិងអន្តេវាសិកដ្ឋានទាំងអស់ដែលកម្មករចំណាកស្រុកធ្វើការឬរស់នៅ ដើម្បីដោះស្រាយនិងគ្របគ្រងស្ថានការណ៍អោយបានប្រសើរឡើង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost.