ការផ្ទុះឡើងកូវីដ-១៩សហគមន៍ក្នុងខេត្តសាមុត សាខន បានរាលដាលដល់ខេត្តចំនួន២២ហើយក្នុងប្រទេសថៃ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានBangkok Post កាលពីទី២៣ធ្នូម្សិលមិញបានអោយដឹងថា ការផ្ទុះឡើងនៃមេរោគកូវីដ-១៩ក្នុងសហគមន៍នៃខេត្តសាមុត សាខន ឥឡូវនេះបានរាលដាលទៅដល់ខេត្តចំនួន២២ហើយក្នុងប្រទេសថៃ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបាននិយាយនៅថ្ងៃពុធម្សិលមិញថា ខេត្តដែលឆ្លងច្រើនជាងគេទាក់ទងពីការផ្ទុះឡើងនៅខេត្តសាមុត សាខន រួមមាន បាងកក ណាខន ផាទុម ឆាឆុងសៅ សាមុត បា្រកាន សារ៉ាក់បូរី និង ផាទុម ថានី។

យ៉ាងណាមិញ នាយកដ្ឋានខាងលើបានបន្តថា អាជ្ញាធរនឹងធ្វើការចាត់វិធានការតាមបណ្តាខេត្តទូទាំងប្រទេស សូម្បីតែខេត្តឆ្ងាយៗ ដូចតំបន់ភាគខាងជើង ខេត្ត Phetchabun ភាគឥសាន្តខេត្ត Khon Kaen និងភាគខាងត្បូងមាន Phuket និង Nakhon Si Thammarat។

គួរបញ្ជាក់ថា អាជ្ញាធរថៃបានប្រកាសករណីឆ្លងចំនួន៤៦ករណីបន្ថែមកាលពីថ្ងៃពុធ ដែលធ្វើអោយការឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ៥,៧៦២ករណី ប៉ុន្តែនេះមិនបានបង្ហាញព័ត៌មានលំអិតនៃករណីដែលត្រូវបានរកឃើញនៅក្នុងអន្តេវាសិកដ្ឋានពលករចំណាកស្រុកនៅសាមុតសាខនដែលជាចំណុចក្តៅនៃការផ្ទុះឡើងទេ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost