(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅថ្ងៃទី២៤ធ្នូនេះបានអោយដឹងថា ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយកាលពីថ្ងៃពុធទី ២៣ ខែធ្នូថាប្រទេសសិង្ហបុរីបានបញ្ជាក់ពីករណីកូវីដ-១៩ទម្រង់ថ្មីដែលឆ្លងរាលដាលខ្លាំងនៅក្នុងចក្រភពអង់គ្លេសមួយករណីជាលើដំបូង។
ក្រសួងសុខាភិបាលបានអោយដឹងថា កូវីដ-១៩ទម្រង់ថ្មីឬដែលហៅថា B117 ត្រូវបានរកឃើញលើស្រ្តីអាយុ១៧ឆ្នាំ ដែលបានទៅបន្តការសិក្សានៅចក្រភពអង់គ្លេសតាំងពីខែសីហា ហើយបានត្រលប់មកដល់សិង្ហបុរីវិញនៅថ្ងៃទី៦ធ្នូ ហើយរូបនាងបានធ្វើតាមការណែនាំរស់ក្រសួងដោយធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះរបស់នាង។
ហើយក្រោយមក នៅថ្ងៃទី៧ធ្នូ នាងមានអាការៈក្តៅខ្លួន ហើយត្រូវបានបញ្ជាក់ថានាងមានផ្ទុកកូវីដ-១៩ទម្រង់ថ្មីនៅថ្ងៃទី៨ធ្នូ។យ៉ាងណាមិញ បន្ទាប់ពីនាងមកដល់ភ្លាម នាងបានដាក់ខ្លួនអោយនៅដាច់ដោយឡែក ដូច្នេះហើយគ្មានការឆ្លងណាមួយកើតឡើងបន្តពីនាងនោះទេ ហើយគ្រួសារនាងក៏ធ្វើតេស្តអវិជ្ជមានដែរ។ក្រសួងបានបន្ថែមទៀតថា“ បច្ចុប្បន្ននេះមិនមានភ័ស្តុតាងណាមួយបង្ហាញថាវីរុស B117 កំពុងចរាចរនៅក្នុងសហគមន៍ទេ” ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia