(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន The New York Times កាលពីថ្ងៃទី២៤ ធ្នូម្សិលមិញបានអោយដឹងថា ការិយាល័យប្រធានាធិបតីបារាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបាននិយាយថា លោក Emmanuel Macron ដែលបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ គឺបានជាសះស្បើយដោយគ្មានរោគសញ្ញានៃជំងឺរាតត្បាតនេះទៀតទេបន្ទាប់ពីការព្យាបាលអស់ពេលមួយសប្តាហ៏។
យ៉ាងណាមិញ លោកម៉ាក្រុងកំពុងស្ថិតនៅក្នុគេហដ្ឋានមួយនៅជិតទីក្រុងប៉ារីសដែលគាត់តែងតែធ្វើការពីទីនោះមក តែលោកមិនចាំបាច់ដាក់ខ្លួនអោយនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័កទៀតនោះទេ។ក្នុងសេចក្តីថ្លែងការរបស់វិមានអ៊ីលីហ្សេ(Elysee)ដដែល បាននិយាយថា លោកម៉ាក្រុងមិនមានរោគសញ្ញាណាមួយនៃជំងឺនេះទៀតទេ ដូច្នេះហើយលោកអាចបញ្ចប់ការនៅដាច់ដោយឡែកក្នុងរយះពេល៧ថ្ងៃទៀត។
គួរបញ្ជាក់ថា លោកម៉ាក្រុង បានធ្វើតេស្តវិជ្ជមានកូវីដ-១៩កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពោល គឺបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំមួយក្នុងទីក្រុងប្រ៊ុចហ្សែល ក្រោយមកក៏បញ្ចេញរោគសញ្ញា អស់កម្លាំង ក្អកនិងឈឺសាច់ដុំ ប៉ុន្តែនៅពេលនេះស្ថានភាពរបស់លោកគឺមានស្ថេរភាពហើយ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia