(បរទេស) តាមការចេញផ្សាយរបស់សារព័ត៏មាន Sputink កាលពីថ្ងៃទី២៤ធ្នូ ម្សិលមិញបានអោយដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ឺរ៉ង់ Zarif Taunts បានឆ្លើយតបនិងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា “ លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីចាំផ្ទះនេះ គួរតែយកពេលសេសសល់គិតគូរបញ្ហាក្នុងប្រទេសខ្លួន ប្រសើរជាងយកមកដើរគំ.រាមប្រទេសដទៃ ព្រោះវាមានតែធ្វើអោយពលរដ្ឋខ្លួននៅក្រៅប្រទេស ប្រឈមមុខនិងគ្រោះ.ថ្នាក់តែប៉ុណ្ណោះ”។
ការឆ្លើយតបនេះ គឺបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំ បានចង្អុលចំៗចោទប្រកាន់អ៊ឺរ៉ងម្តងទៀត ក្រោយស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាត ប្រទេសអ៊ីរ៉ាក់ រងការវា.យប្រ.ហារដោយគ្រាប់.រ៉ុ.ក្កែតកាលពីថ្ងៃទី២០ ធ្នូប៉ុន្តែមិនបណ្តាលអោយមានមនុស្សស្លា.ប់ទេ។លោកព្រមានថា អ៊ឺរ៉ង់ដាច់ខាតត្រូវតែទទួលខុសត្រូវ ប្រសិនបើគេមានពលរដ្ឋអាមេរិកសូម្បីតែម្នាក់ស្លា.ប់នៅក្នុងការវា.យប្រ.ហារនោះ។
គួរបញ្ជាថាក់ ទំនាក់ទំនងសហរដ្ឋអាមេរិកនិងអ៊ឺរ៉ង មានភាពតឹងតែងសារជាថ្មី ក្រោយស្ថានទូតអាមេរិកនៅប្រចាំទីក្រុងបាដាដ បានរងការវា.យប្រ.ហារ ហើយសហរដ្ឋអាមេរិកបានចោទប្រកាន់ចំៗថា វាគឺជាស្នាដៃរបស់អ៊ឺរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់ ប្រទេសអ៊ឺរ៉ង់ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់នេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖