ពលករចំណាកស្រុកក្នុងប្រទេសថៃទាំងអស់តម្រូវឲ្យចុះឈ្មោះការងារ ក្រោយមានការផ្ទុះកូវីដ-១៩ក្នុងសហគមន៍ នឹងដើម្បីពង្រឹង...
-

(បរទេស) តាមការចុះផ្សាយរបស់សារព័ត៏មាន Bangkok Post នៅថ្ងៃទី២៥ធ្នូនេះបានអោយដឹងថា សហព័ន្ធឧស្សាហកម្មថៃ (FTI) គាំទ្រផែនការរបស់រដ្ឋក្នុងការចុះឈ្មោះពលករចំណាកស្រុកទាំងអស់និងគ្រប់គ្រងកំណត់ត្រាទិន្នន័យរបស់ពួកគេឱ្យបានប្រសើរជាងមុនដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការឆ្លងនៃ កូវីដ-១៩ ក្នុងចំណោមពលករបរទេសទាំងនោះ។

យ៉ាងណាមិញ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការចូលពលករបរទេសខុសច្បាប់ទៅក្នុងប្រទេសថៃចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការរីករាលដាលនៃវីរុសនេះ។

ដោយឡែក អនុប្រធាន FTI លោក Kriangkrai Tiannukul មានប្រសាសន៍ថា“ វាជាគំនិតល្អសម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងចុះឈ្មោះពលករចំណាកស្រុកទាំងអស់នៅក្នុងប្រទេសថៃ។ នេះនឹងជួយទប់ស្កាត់រោគរាតត្បាតនិងដោះស្រាយបញ្ហាពលករចំណាកស្រុកខុសច្បាប់។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានបង្កើតក្រុមស្វែងរកការពិតមួយដើម្បីស៊ើបអង្កេតមន្រ្តីរដ្ឋដែលត្រូវបានចោទប្រកាន់ថាបានសម្របសម្រួលការរត់ពន្ធពលករចំណាកស្រុកខុសច្បាប់ដែលត្រូវបានគេស្តីបន្ទោសចំពោះការផ្ទុះឡើង កូវីដ-១៩ ចុងក្រោយក្នុងសហគមន៍ខេត្តសាមុត សាខន នាពេលថ្មីៗនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost