កូវីដ-១៩ទម្រង់ថ្មីបានឆ្លងរាលដាលដល់ប្រទេសជប៉ុនហើយ ក្រោយមនុស្ស៥នាក់បានរកឃើញថាផ្ទុកវីរុសថ្មីនេះ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានALIJAZEERA នៅថ្ងៃទី២៦ធ្នូនេះបានអោយដឹងថា ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា កូវីដ-១៩ទម្រង់ថ្មីបានឆ្លងដល់ប្រទេសជប៉ុនហើយ ក្រោយខ្លួនបានរកឃើញថាពលរដ្ឋ៥នាក់បានផ្ទុកកូវីដ-១៩ទម្រង់ថ្មីនេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកNorihisa Tamura បានប្រកាសពីករណីនេះកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពលរដ្ឋជប៉ុនបានធ្វើដំណើរមកពីចក្រភពអង់ ហើយបានរកឃើញថាបានផ្ទុកកូវីដទម្រង់ថ្មីនេះ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានហាមឃាត់អ្នកដំណើរបរទេសដែលមកពីចក្រភពអង់គ្លេសចូលប្រទេសខ្លួន ដោយលើកលែងតែការវិលត្រឡប់របស់ជនជាតិជប៉ុនតែប៉ុណ្ណោះ ហើយខ្លួនបានធ្វើការរឹតបន្តឹងយ៉ាងខ្លាំងនៅតាមព្រលានយន្តហោះ។

បន្ថែមពីលើនេះ នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានបានអំពាវនាវឱ្យពលរដ្ឋមានភាពស្ងប់ស្ងាត់នៅរដូវកាលឈប់សម្រាកឆ្លងឆ្នាំថ្មីនេះ ដោយគ្មានការជួបជុំសង្គមអ៊ូអរ គឺដើម្បីការពារការរីករាលដាលកូវីដ-១៩ ដែលបានបំបែកកំណត់ត្រានៃការឆ្លងស្ទើរតែរាល់ថ្ងៃក្នុងប្រទេសជប៉ុនាពេលចុងក្រោយនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ aljazeera