(បរទេស) តាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅរសៀលថ្ងៃទី២៦នេះបានអោយដឹងថា ក្រសួងសុខាភិបាលថៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ដល់ទៅ១១០នាក់ ដែល៦៤នាក់គឺជាពលរដ្ឋក្នុងស្រុកដែលពាក់ព័ន្ធនិងការផ្ទុះឡើងនៅខេត្តសាមុត សាខន ៣០នាក់ជាពលករចំណាកស្រុក និង១៦នាក់ជាករណីនាំចូល។
លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដបានថ្លែងក្នុងសន្និសីទកាសែតថា ពលរដ្ឋក្នុងស្រុកដែលឆ្លងទាំង៦៤ករណីនោះ គឺនៅតាមបណ្តាខេត្តផ្សេងៗដែលសុទ្ធសឹងតែពាក់ព័ន្ធនិងការផ្ទុះក្នុងសហគមន៍យ៉ាងគំហុកនៅក្នុងខេត្តសាមុតសាខន។
យ៉ាងណាមិញ ខាងឆ្លងកូវីដ-១៩ក្នុងសហគមន៍ដ៏ច្រើនមួយនេះ ភាគច្រើនត្រូវបានរកឃើញលើពលករចំណាកស្រុកមកពីមីយ៉ាន់ម៉ាដែលបានធ្វើការនៅផ្សារលក់គ្រឿងសមុទ្រខេត្តសាមុតសាខន ដែលអាជ្ញាធរថៃសង្ស័យថា ពលករទាំងនេះគឺជាប្រភពចំលងកូវីដ-១៩ក្នុងសហគមន៍។
គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសថៃមានករនីឆ្លងសរុបចំនួន ៦,០២០ ករណីនិង៦០នាក់បានស្លា.ប់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia