AstraZeneca អះអាងថាវ៉ាក់សាំងរបស់ខ្លួនគឺមានប្រសិទ្ធភាពក្នុងការបង្ការកូវីដ-១៩ទម្រង់ថ្មីដែលកំពុងផ្ទុះឡើងនៅអង់គ្លេស
-

(បរទេស)ក្រុមហ៊ុនផលិតឱសថ AstraZeneca ដែលកំពុងបង្កើតវ៉ាក់សាំងការពារកូវីដ-១៩ត្រូវបានគេរំពឹងទុកថានឹងត្រូវបានអនុម័តដោយអាជ្ញាធរចក្រភពអង់គ្លេសនៅសប្តាហ៍នេះ ក្រោយក្រុមអ្នកស្រាវជ្រាវជឿជាក់ថាការចាក់វ៉ាក់សាំងនេះនឹងមានប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងវីរុសទម្រង់ថ្មីដែលកំពុងតែរាលរាលយ៉ាងខ្លាំងនៅអង់គ្លេស នេះបើតាមការចុះផ្សាយរបស់CNAនៅថ្ងៃទី២៨ធ្នូនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot ក៏បានប្រាប់កាសែត Sunday Times ផងដែរថាអ្នកស្រាវជ្រាវដែលកំពុងអភិវឌ្ឍវ៉ាក់សាំងរបស់ខ្លួនបានរកឃើញ“ រូបមន្តឈ្នះឈ្នះ” ដែលធ្វើឱ្យវាគឺមានប្រសិទ្ធភាពដូចជាគូរប្រកួតប្រជែងផ្សេងទៀតដែរ។

យ៉ាងណាមិញ អ្នកខ្លះបានលើកឡើងពីការព្រួយបារម្ភថាវ៉ាក់សាំង AstraZeneca ដែលកំពុងត្រូវបានអភិវឌ្ឍជាមួយសាកលវិទ្យាល័យ Oxford ប្រហែលជាមិនល្អដូចថ្នាំដែលផលិតដោយ Pfizer ត្រូវបានចែកចាយរួចហើយនៅក្នុងចក្រភពអង់គ្លេសនិងប្រទេសដទៃទៀត ក្រោយលទ្ធផលមួយបានបង្ហាញថា វាមានប្រសិទ្ធភាពតែ៧០ភាគរយប៉ុណ្ណោះ ខណៈPfizer-BioNTech មានប្រសិទ្ធភាពដល់ទៅ៩៥ភាគរយ។

តែទោះជាយ៉ាងណាក្តី លោក Soriot បានមានប្រសាសន៍ថា "យើងគិតថាយើងបានរកឃើញរូបមន្តឈ្នះនិងវិធីដើម្បីទទួលបានប្រសិទ្ធភាពបន្ទាប់ពីចាក់ពីរដូសគឺវាមានប្រសិទ្ធភាពជាមួយមនុស្សគ្រប់គ្នា" ។ "ខ្ញុំមិនអាចប្រាប់អ្នកបន្ថែមទៀតទេព្រោះយើងនឹងផ្សព្វផ្សាយនៅពេលឆាប់ៗ ប៉ុន្តែខ្ញុំចង់ប្រាប់ថាវាគឺអាចបង្ការកូវីដ-១៩ទម្រង់ថ្មីបានទៀតផង" ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសនិយាយថានិយតករឱសថរបស់ខ្លួនកំពុងពិនិត្យឡើងវិញនូវទិន្នន័យចុងក្រោយពីការសាកល្បងចំនួន ៣ ដំណាក់កាលរបស់ក្រុមហ៊ុន AstraZeneca ។ កាសែត The Times និងអ្នកផ្សេងទៀតបានរាយការណ៍ថាភ្លើងខៀវអាចនឹងមកដល់នៅថ្ងៃព្រហស្បតិ៍ហើយវ៉ាក់សាំងអាចចាប់ផ្តើមត្រូវបាន ដាក់ឲ្យ ប្រើប្រាស់ជាសាធារណៈនៅចក្រភពអង់គ្លេសក្នុងសប្តាហ៍ដំបូងនៃខែមករា។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia