ថៃរាយការណ៍អ្នកស្លា.ប់ដោយសារកូវីដ-១៩ ជាលើកដំបូង ក្រោយខ្លួនគ្មានអ្នកស្លា.ប់អស់រយះពេល២ខែមកហើយ
-

(បរទេស) តាមការចុះផ្សាយរបស់Bangkok Post កាលពីថ្ងៃទី២៨ ធ្នូម្សិលមិញបានអោយដឹងថា ក្រសួងសុខាភិបាលថៃបានរាយការណ៍ថាមានមនុស្សម្នាក់បានស្លា.ប់ដោយសាកូវីដ-១៩ នៅខេត្តរ៉ាក់យ៉ង ដែលនេះគឺជាករណីដំបូងក្នុងប្រទេសថៃក្នុងរយះពេល២ខែ ដែលបណ្តាលឲ្យអ្នកស្លា.ប់សរុបកើនឡើងដល់៦១នាក់។

អនុរដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Satit Pitutecha បានសរសេរនៅលើហ្វេសប៊ុកកាលពីល្ងាចថ្ងៃចន្ទថា បុរសអាយុ ៤៥ ឆ្នាំដែលសម្របសម្រួលការចតនិងចរាចរណ៍នៅកន្លែងលេងល្បែង គឺមានស្ថានភាពជំងឺបេះដូងនិងទឹកនោមផ្អែមស្រាប់។តែទោះជាយ៉ាងណាក៏ដោយ បុរសម្នាក់នោះ បានធ្វើតេស្តវិជ្ជមានកូវីដ-១៩កាលពីថ្ងៃអាទិត្យ ហើយនៅព្រឹកថ្ងៃច័ន្ទគាត់មានអាការៈពិបាកដកដង្ហើមហើយត្រូវបានបញ្ជូនទៅមន្ទីពេទ្យ តែជាអកុសល្យគាត់បានស្លា.ប់នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីពេទ្យ។

រដ្ឋបាលក្រុងបាងកកកាលពីល្ងាចថ្ងៃច័ន្ទ បានបញ្ជាឲ្យបិទកន្លែងផ្តល់សេវាកម្ម ដូចជាកន្លែងមានផ្តល់អាហារនិងភេសជ្ជៈ បម្រើឬផ្តល់តន្រ្តីនៅក្នុងហាង ការច្រៀងឬរាំដែលចាំបាច់ត្រូវបិទទ្វាបន្ទាប់ពីម៉ោង១២:០០ព្រឹក។

គួរបញ្ជាក់ថា អ្នកនាំពាក្យ BMA លោក Pol Capt Pongsakorn Kwangmuang មានប្រសាសន៍ថា ដើម្បីកាត់បន្ថយផលប៉ះពាល់អប្បបរមាកន្លែងបែបនេះអាចនឹងបន្តបើកប្រសិនបើពួកគេបម្រើអាហារតែក្នុងរយៈពេលដែលបានកំណត់ រួមទាំងកំណត់ចំនួនមនុស្សនៅក្នុងហាងរបស់ពួកគេ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost