ឥណ្ឌារកឃើញកូវីដ-១៩ទម្រង់ថ្មីដែលផ្ទុះឡើងនៅចក្រភពអង់គ្លេស លើមនុស្ស៦នាក់ក្នុងប្រទេសរបស់ខ្លួន
-

(បរទេស) ប្រទេសឥណ្ឌាបានរកឃើញមនុស្សចំនួន ៦ នាក់ដែលបានវិលត្រឡប់មកពីប្រទេសអង់គ្លេសក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបានផ្ទុកវីរុសទម្រង់ថ្មីដែលពិភពលោកកំពុងព្រួយបារម្ភគ្រប់គ្នា ក្នុងប្រទេសរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់ CNAនៅរសៀលថ្ងៃទី២៩ ធ្នូនេះ។

ក្រសួងសុខាភិបាលឥណ្ឌារបាននិយាយនៅក្នុងសេចក្តីថ្លៃងការណ៍នៅថ្ងៃអង្គារនេះថា អ្នកជំងឺទាំង៦នាក់នោះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ក្រោយរកឃើញថាវិជ្ជមានកូវីដ-១៩ទម្រង់ថ្មី ហើយអ្នករួមដំណើរជាមួយ រួមទាំងអ្នកជិតស្និតជាមួយអ្នកជំងឺ កំពុងធ្វើការតាមដានសុខភាពនឹងកំពុងធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថា ឥណ្ឌាក៏ដូចជាប្រទេសជាច្រើនក្នុងពិភពលោក ដែលកំពុងធ្វើការរឹតត្បិតជើងហោះហើរពីអង់គ្លេសក្រោយរកឃើញកូវីដ-១៩ទម្រង់ថ្មី ខណៈកូវីដ-១៩ក្នុងប្រទេសឥណ្ឌាគឺកំពុងតែកើនឡើងឥតឈប់ឈរ និងស្ថានភាពប្រកាសអាសន្នដូចគ្នា។ 

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia