(បរទេស) Mike និង Carol Bruno ជាប្តីប្រពន្ធមួយគូររៀបការអស់ពេលជិត ៦ ទសវត្ស បានធ្វើគ្រប់យ៉ាងត្រឹមត្រូវទាំងអស់ដើម្បីចៀសវាងការឆ្លងកូវីដ-១៩ ពួកគេចៀសវាងការជួបជុំគ្រួសារតាមប្រពៃណីដែលមានគ្នាច្រើន ពួកគេវីដេអូខលជាមួយនិងក្រុមគ្រួសារ បើទោះបីជាកូនៗរបស់ពួកគេនៅផ្ទះជិតនោះក៏ដោយ នេះបើតាមការចុះផ្សាយឲ្យដឹងរបស់ CNN កាលពីថ្ងៃ ៣០ ធ្នូម្សិលមិញនេះ។
កូនប្រុសរបស់ពួកគាត់ Joseph Bruno បានប្រាប់CNNឲ្យដឹងថា ពួកយើងទាំងអស់គឺប្រុងប្រយ័ត្នខ្ពស់ណាស់ ប៉ុន្តែនៅចុងខែវិច្ឆិកា គាត់ត្រូវការកាត់សក់ ទើបម្តាយរបស់គាត់បានហៅបងស្រីខ្លួនដែលធ្វើការនៅហាងសាឡន មកកាត់សក់អោយគាត់នៅផ្ទះរបស់គាត់ ប្រហែល៤០នាទី។
លោកបន្តថា ម្តាយរបស់គាត់មកជាមួយបងស្រី ហើយគ្រប់គ្នាមិនបានអោបឬមួយជិតដិតនិងគ្នាខ្លាំងនោះទេ ព្រោះបងស្រីធ្វើការនៅហាងសាឡន ហើយរូបគេក៏បានពាក់ម៉ាស់ថែមទៀតផង ប៉ុន្តែអ្នកម៉ាក់របស់ខ្លួនបានដោះចេញពេលដែលចូលដល់ក្នុងផ្ទះ។ប៉ុន្តែ មួយថ្ងៃក្រោយមកបងស្រីរបស់លោកក៏ធ្វើចាប់ផ្តើមចេញអាការៈ ហើយធ្វើតេស្តវិជ្ជមានកូវីដ-១៩។
លោកJoseph បានបន្តថា ក្រោយបងស្រីត្រូវទៅព្យាបាល ប៉ុន្មានថ្ងៃបន្ទាប់ម្តាយរបស់ខ្លួនក៏ចាប់ផ្តើមមិនស្រួលខ្លួន គាត់បានទៅមន្ទីពេទ្យនៅថ្ងៃបុណ្យThankgiving ក្រោយធ្វើតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែមួយអាទិត្យក្រោយមក ក៏អនុញ្ញាតអោយចេញក្រោយស្ថានភាពបានប្រសើរ តែ២ថ្ងៃបន្ទាប់ពីចេញពីមន្ទីពេទ្យ អាការៈគាត់ប្រែជាធ្ងន់ធ្ងរ ហើយត្រូវចូលសង្គ្រោះបន្ទាន់។
ក្រោយពីម្តាយមានសភាពធ្ងន់ធ្ងរ ប៉ារបស់លោកម្នាក់ទៀតក៏ចាប់ផ្តើមឈឺ និងធ្វើតេស្តវិជ្ជមានកូវីដ-១៩ ទោះបីជាគាត់មិនបានទៅជាមួយម្តាយនឹងបងស្រីលោកក៏ដោយ។Joseph និយាយថា ប៉ារបស់ខ្លួនសម្រាកនៅមន្ទីពេទ្យបានប៉ុន្មានសប្តាហ៍ក៏ទទួលម.រណភាព ហើយ៩ថ្ងៃបន្ទាប់ គឺ២ថ្ងៃមុនថ្ងៃបុណ្យគ្រីស្មាគ ម្តាយរបស់លោកក៏បានទទួលម.រណភាពដែរ។
Joseph បន្ថែមថា “ អ្វីដែលធ្វើអោយពួកយើងស្ងប់ចិត្តនោះគឺប៉ាមិនដឹងថាអ្នកម៉ាក់ស្លា.ប់ព្រោះគាត់ស្រលាញ់អ្នកម៉ាក់ ហើយចង់អោយម៉ាក់នៅមានជីវិត”។លោកនិយាយថា “វាគឺងាយឆ្លងខ្លាំងណាស់ ហើយបើម៉ាក់មិនទៅកាត់សក់អោយខ្ញុំប្រហែល ៣០ទៅ៤០ នាទីនោះទេ ពេលនេះពួកគាត់ច្បាស់ជាកំពុងតែនៅជាមួយពួកយើងនៅត្រង់នេះ ពួកគាត់និងមិនស្លា.ប់ទេ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ cnn