ប្រទេសថៃរកឃើញបុគ្គលិកខារ៉ាអូខេ ជាង២១ នាក់ ឆ្លងកូវីដ-១៩ ក្រោយអ្នកជំងឺកូវីដ-១៩ម្នាក់ បានទៅលេងទីនោះ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន Bangkok Post កាលពីថ្ងៃ៣០ ធ្នូម្សិលមិញបានអោយដឹងថា បុគ្គលិក ២១ នាក់បម្រើការនៅហាងខារ៉ាអូខេមួយកន្លែងនៅទីក្រុងបាងកក បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ក្រោយភ្ញៀវម្នាក់មកពីខេត្ត Nonthaburi រកឃើញថាផ្ទុកមេរោគកូវីដ-១៩។

អ្នកកនាំពាក្យការិយាល័យរដ្ឋបាលក្រុងបាងកក (PMA) លោក Pongsakorn Kwanmuang បាននិយាយថាបុគ្គលិកសរុបចំនួន ៧៥ នាក់ក្នុងហាងខារ៉ាអូខេ Nong Mai ត្រូវបានគេធ្វើតេស្តរកមេរោគឆ្លងវីរុសនេះហើយ ២១ នាក់ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩របស់ BMA កំពុងធ្វើការតាមដាននិងត្រួតពិនិត្យហាងនៅជិតៗនោះមួយចំនួនទៀត ខណៈអ្នកជំងឺកូវីដ-១៩ មកពីខេត្ត Nonthaburi បាននិយាយថារូបគេក៏ធ្លាប់បានចូលហាងទាំងអស់នោះដែរ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost