សហគមន៍អ៊ឺរ៉ុបព្យាយាមធ្វើឱ្យមានតុល្យភាពឡើងវិញនូវចំណងមិត្តភាពជាមួយចិនជុំវិញកិច្ចព្រមព្រៀងវិនិយោគ
-

(បរទេស) សហភាពអឺរ៉ុបនិងចិនបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ (៣០ ធ្នូ) លើកិច្ចព្រមព្រៀងវិនិយោគមួយដែលនឹងផ្តល់លទ្ធភាពដល់ក្រុមហ៊ុនអឺរ៉ុបនូវលទ្ធភាពទទួលបានទីផ្សារចិននិងជួយដោះស្រាយនូវអ្វីដែលអឺរ៉ុបមើលឃើញថាជាទំនាក់ទំនងសេដ្ឋកិច្ចគ្មានតុល្យភាព នេះបើតាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃ៣០ ធ្នូ ម្សិលមិញ។

កិច្ចព្រមព្រៀងនេះមានរយៈពេលជិត ៧ ឆ្នាំហើយ ហើយទំនងជាចំណាយពេលយ៉ាងតិចមួយឆ្នាំទៀតដើម្បីចូលជាធរមាន។ វាជាផ្នែកមួយក្នុងកាន់បង្កើនទំនាក់ទំនងថ្មីជាមួយចិន ដែលសហភាពអឺរ៉ុបយល់ថាជាដៃគូផងនិងគូប្រជែងជាប្រព័ន្ធផង។

យ៉ាងណាមិញ ក្នុងកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនអឺរ៉ុបនឹងទទួលបានការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិនក្នុងវិស័យជាច្រើនរួមមាន រថយន្ត អគ្គិសនី មន្ទីរពេទ្យឯកជន អចលនទ្រព្យ ការផ្សាយពាណិជ្ជកម្ម ឧស្សាហកម្មសមុទ្រ សេវាកម្មទូរគមនាគមន៍ ប្រព័ន្ធកក់ក្រុមហ៊ុនអាកាសចរណ៍និងការគ្រប់គ្រងដីធ្លី។

ហើយប្រទេសចិនបញ្ជាក់ថា ចិននឹងហាមឃាត់ការផ្ទេរបច្ចេកវិទ្យាដោយបង្ខំពីក្រុមហ៊ុនបរទេសហើយបានសន្យាថានឹងមានតម្លាភាពបន្ថែមទៀតលើការឧបត្ថម្ភធននិងរារាំងសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋពីការរើសអើងវិនិយោគិនបរទេស។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia