(បរទេស) ប៉ាតាយ៉ា ដែលជាទីប្រជុំជនតំបន់មាត់សមុទ្រភាគខាងកើត នៃខេត្ត ឈុន បូរី នេះមានសភាពស្ងាត់ជ្រងំនៅយប់ថ្ងៃពុធម្សិលមិញនេះ ក្រោយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងខេត្តនេះបានបញ្ជាឲ្យបិទតំបន់ប៉ាតាយ៉ាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។
យោងតាមបទបញ្ជានេះ ស្រុក Bang Lamung រួមទាំង ប៉ាតាយ៉ា ត្រូវបានប្រកាសថាជាតំបន់ត្រួវពិនិត្យអតិបរមា (តំបន់ក្រហម) បន្ទាប់ពីចំនួននៃការឆ្លងកូវីដ-១៩ នៅក្នុងតំបន់នេះកើនឡើងដល់ ១៤៤ ករណី គិតត្រឹមថ្ងៃពុធម្សិលមិញ។
ហាងទំនិញ កន្លែងហាត់ប្រាណ ក្លឹប និងកន្លែងកំសាន្តជាច្រើនទៀតត្រូវបិទទ្វាទាំងអស់ លើកលែងតែហាងមានសេវាដឹកជញ្ជួនអាហារ និងឪសថស្ថាន។
គួរបញ្ជាក់ថា កន្លែងកម្សាន្តទាំងអស់នៅប៉ាតាយ៉ាបានបិទទ្វារកាលពីយប់មិញ។ ផ្លូវដើរគឺទទេ។ មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះដែលត្រូវបានគេឃើញធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ មិនមានភ្ញៀវទេសចរដើរសូម្បីតែម្នាក់ ឆ្នេរទាំងមូលគឺទទេ ស្ថានភាពនៅប៉ាតាយ៉ាគឺមានសភាស្ងាត់ជ្រងំសូម្បីតែឡានក៏ស្ទើរតែគ្មាននៅលើដងផ្លូវដែរ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost