(បរទេស) ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីករណីកូវីដ-១៩ ថ្មីចំនួន១៩៤ ករណីដែលរហូតដល់ទៅ ១៨១ ករណីជាការឆ្លងក្នុងសហគមន៍ ហើយមានតែ ១៣ ករណីប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស នេះបើតាមការចេញផ្សាយរបស់សារព័ត៏មាន Bangkok Post នៅរសៀលថ្ងៃទី ៣១ ខែធ្នូ នេះ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព កូវីដ-១៩ បាននិយាយថាមកទល់ពេលនេះអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃ មានរហូតដល់ទៅ ៦,៨៨៤ នាក់ ខណៈ ៤,២៤០ បានជាសះស្បើយ ហើយគិតមកត្រឹមថ្ងៃនេះការផ្ទុះឡើងនៅក្នុងសហគមន៍ បានរាលដាលដល់ខេត្តចំនួន ៥១ ហើយក្នុងប្រទេសថៃ។
គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិតជំរុញអោយ ពលរដ្ឋមានការប្រុងប្រយ័ត្នបើទោះបីជាថ្ងៃនេះ មានករណីឆ្លងតិចជាងកាលពីថ្ងៃម្សិលមិញក៏ដោយ តែលោកមានប្រសាសន៏ថា មានករណីឆ្លងថ្មីជាច្រើនទៀតកំពុងតែផ្ទៀងផ្ទាត់ ដូច្នេះហើយសូមអោយគ្រប់គ្នាមេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost