(បរទេស) យោតតាមការចុះផ្សាយរបស់សារព័ត៏មាន France24 កាលពីថ្ងៃទី ៣០ ធ្នូម្សិលមិញបានអោយដឹងថា យោងតាមការសិក្សាស្រាវជ្រាវរបស់អាជ្ញាធរសុខាភិបាលចិននៅវ៉ូហានបានបង្ហាញថា ចំនួនករណីឆ្លងវីរុសក្នុងទីក្រុងដែលការផ្ទុះឡើងដំបូងត្រូវបានរកឃើញអាចខ្ពស់ជាងតួលេខផ្លូវការដល់ទៅជិត ១០ ដងឯណោះ។
របាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺចិន (CDC) បាននិយាយថា ពលរដ្ឋសរុបនៅទីក្រុងវ៉ូហានចំនួន ១១ លាននាក់ និងអាត្រាចម្លង ៤,៤៣ភាគរយ ដូច្នេះហើយពួកគេបានស្វែងរកអាត្រាឆ្លងជាមធ្យម CDC ដោយបានគណនាចំនួនអ្នកឆ្លងដំបូងក្នុងទីតាំងជាក់លាក់មួយជាមួយនិងអាត្រាចម្លងក្នុងទីតាំងនីមួយៗក្នុងកម្រិតផ្សេងៗគ្នា ដោយផ្អែកលើចំនួនសរុបរបស់ប្រជាជនក្នុងតំបន់នោះ ឃើញថាលទ្ធផលការគណនានិងតួលេខរបស់អាជ្ញាធរសុខាភិបាលចិនខុសគ្នាឆ្ងាយណាស់។
គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍អ្នកឆ្លងជំងឺកូវីដ-១៩ ត្រឹមតែ ៥០,០០០ ករណីប៉ុណ្ណោះ នៅក្នុងទីក្រុងនេះ ខណៈលទ្ធផលសិក្សាបានបង្ហាញថា ទីក្រុងវ៉ូហានមានអ្នកឆ្លងរហូតដល់ទៅជិតកន្លះលាននាក់ ដូច្នេះហើយតួលេខដែលបានរាយការណ៍និងការសិក្សាស្រាវជ្រាវគឺខុសគ្នាដល់ទៅជិត១០ដងឯណោះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ france24