សហរដ្ឋអាមេរិកឈានដល់ចំនុចខ្ពស់បំផុត ក្រោយអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ ២០ លាននាក់
-

(បរទេស) យោងតាមការចុះផ្សាយរបស់ Arab News នៅព្រឹកថ្ងៃ ទី២ ខែកមរា ឆ្នាំ២០២១នេះបានអោយដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុតរហូតដល់ទៅ ២០ លាននាក់ គិតត្រឹមថ្ងៃទី ១ ខែកមរា ឆ្នាំ ២០២១ ម្សិលមិញនេះ ស្របពេលសហរដ្ឋអាមេរិកកំពុងអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ។

សហរដ្ឋអាមេរិកបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសនិងបណ្តាលឱ្យមានមនុស្សហោចណាស់ជាង ៣៤៦,០០០ នាក់បានស្លា.ប់នៅទូទាំងសហរដ្ឋអាមេរិក។

យ៉ាងណាមិញ នៅទូទាំងពិភពលោកសង្ឃឹមថាវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានរកឃើញដោយក្រុមហ៊ុននានានឹងជួយបញ្ចប់នូវជំងឺរាតត្បាតមួយនេះ។

គួរបញ្ជាក់ថា មកទល់ពេលនេះប្រជាជនអាមេរិកជិត ២,៨ លាននាក់ហើយដែលបានទទួលវ៉ាក់សាំងដូសដំបូងរបស់ពួកគេ ហើយបើទោះបីជាយុទ្ធនាការមួយនេះត្រូវបានគេមើលឃើញវានៅមានសភាពយឺតក៏ដោយ ប៉ុន្តែវាត្រូវបានគេសង្ឃឹមថាជាចំនុនមួយដើម្បីឆ្ពោះទៅរកភាពវិជ្ជមាន។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ arabnews