(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានវៀតណាម Tuoi Tre នៅក្នុងឪកាសចូលឆ្នាំសកលឆ្នាំ ២០២១នេះ មានទារកចំនួន ៣,០០២ នាក់បានចាប់កំណើតនៅទឹកដីប្រទេសវៀតណាម នេះបើតាមការប៉ាន់ប្រមាណរបស់អង្គការយូនីសេហ្វ(UNICEF) ដែលទារកទាំងនោះសុទ្ធតែបានចាប់កំណើតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។
នៅពេលប្រតិទិនឈានដល់ឆ្នាំ ២០២១ យូនីសេហ្វកំពុងអបអរសាទរជីវិតថ្មីដែលត្រូវបាននាំយកមកក្នុងពិភពលោកនៅថ្ងៃទី ១ ខែមករា នេះស្របពេលឆ្នាំ២០២១ គឺជាខួបលើកទី ៧៥ របស់ យូនីសេហ្វ។
លោកស្រី Rana Flowers តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសវៀតណាមបានមានប្រសាសន៍ថា“ នេះជាឆ្នាំដ៏លំបាកសម្រាប់យើងទាំងអស់គ្នាហើយប្រហែលជាគ្មានរឿងមួយណាល្អដែលប្រសើរជាងការស្វាគមន៍ជីវិតថ្មីចូលចូលមកក្នុងពិភពលោកនេះឡើយ” ។
គួរបញ្ជាក់ថា តាមទិន្នន័យរបស់អង្គការយូនីសេហ្វ មានទារកចំនួន ៣៧១,៥០៤ ដែលបានចាប់កំណើតនៅថ្ងៃចូលឆ្នាំសកល ២០២១ ហើយអង្គការនេះប្តេជ្ញាបន្តបេសកកម្មខ្លួនក្នុងការជួយកុមារក្នុងពិភពលោកអោយកាន់តែមានភាពប្រសើរឡើង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ tuoitrenews