ទីបំផុត WHO ទទួលស្គាល់នឹងអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ វ៉ាក់សាំងកូវីដ-១៩របស់ Pfizer-BioNTech ជាបន្ទាន់ហើយ
-

(បរទេស) យោងតាមការចុះផ្សាយតាមរយះវេបសាយផ្លូវការរបស់អង្គការសុខភាពពិភពលោក(WHO)បានឲ្យដឹងថា WHO បានទទួលស្គាល់នឹងសម្រេចដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូង របស់ក្រុមហ៊ុនPfizer-BioNTech ជាបន្ទាន់ក្នុងគោលបំណងឲ្យប្រទេសនានាលើពិភពលោក អាចអនុម័តក្នុងការនាំចូលវ៉ាក់សាំង សម្រាប់ផ្តល់ជូនពលរដ្ឋរបស់ខ្លួន។

លោកស្រីវេជ្ជបណ្ឌិត Mariângela Simão ជំនួយការអគ្គនាយកអង្គការសុខភាពពិភពមានប្រសាសន៏ថា “ នេះគឺជាជំហានវិជ្ជមានមួយក្នុងការឆ្ពោះទៅរកកាធានាការទទួលបានវ៉ាក់សាំងកូវីដ-១៩ សម្រាប់ពិភពលោក។ប៉ុន្តែខ្ញុំចង់សង្កត់ធ្ងន់ក្នុងការទទួលបានវ៉ាក់សាំងដល់ប្រជាជនក្នុងប្រទេសអាទិភាព(រងគ្រោះខ្លាំងបំផុត)ក៏ដូចជាតម្រូវការរបស់ប្រជាជនគ្រប់ទីកន្លែងក្នុងពិភពលោក។

លោកស្រីមានប្រសាសន៏បន្ថែមថា "អង្គការសុខភាពពិភពលោកនិងដៃគូរបស់យើងកំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីវាយតម្លៃវ៉ាក់សាំងផ្សេងទៀតដែលបានឈានដល់កំរិតសុវត្ថិភាពនិងប្រសិទ្ធភាព។ហើយWHO សូមលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍វ៉ាក់សាំងទាំងអស់ ដាក់របាយការណ៍ស្តីពីវ៉ាក់សាំងខ្លួនស្នើមកWHO ដើម្បីពួកយើងពិនិត្យនិងវាយតំលៃ។ព្រោះវាចាំបាច់ណាស់ដែលយើងធានាការផ្គត់ផ្គង់ដែលមានប្រសិទ្ធភាព ដើម្បីបម្រើប្រទេសទាំងអស់ជុំវិញពិភពលោកនិងទប់ស្កាត់ការរាតត្បាតនេះ។ "

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ who