ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២១៦ ករណីថ្មី ខណៈមានអ្នកស្លា.ប់កើនឡើងមួយករណីបន្ថែមទៀត
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន Bangkok Post នៅរសៀលថ្ងៃ ទី២ ខែមករា នេះបានអោយដឹងថា ក្រសួងសុខាភិបាលថៃបានរាយការណ៍អ្នកឆ្លងកូវីដ-១៩ ករណីថ្មីចំនួន ២១៦ នាក់ ខណៈ ២១៤ ករណីជាការឆ្លងក្នុងសហគមន៍ និង រាយការណ៍អ្នកស្លា.ប់មួយករណីបន្ថែមលើពលរដ្ឋថៃ។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ របស់ប្រទេសថៃបានអោយដឹងថា ករណីខ្លះទាក់ទងនឹងការឆ្លងជាចង្កោមនៅ សាមុខសាខន រ៉ាក់យ៉ង និងឆុនបូរី ហើយករណីជាច្រើនផ្សេងទៀត កំពុងតែស៊ើបអង្កេតពីប្រភពនៃការឆ្លង។

គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ប្រទេសថៃមានអ្នកឆ្លងសរុបចំនួន ៧,៣៧៩ ករណី និងស្លា.ប់ កើនឡើងដល់ ៦៤ នាក់ ខណៈកូវីដ-១៩ បានឆ្លងរាលដាលដល់ទៅ ៥៣ ខេត្តហើយក្នុងប្រទេសថៃ ហើយអាជ្ញាធរកំពុងបង្កើនការត្រួតពិនិត្យយ៉ាងតឹងរឹងក្នុងតំបន់ក្រហម (២៨ខេត្ត) តំបន់ទឹកក្រូច (១១ខេត្ត) និងតំបន់លឿង (៣៨ខេត្ត) ដើម្បីទប់ស្កាត់ការរាលដាលដ៏ខ្លាំងក្លាមួយនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost