គ្រូបង្រៀនវ័យក្មេងដែលគ្រប់គ្នាស្គាល់តាមរយះវិដេអូដែលមានអ្នកមើលជាង ២៣ លានដង ត្រូវលាកូនសិស្សជារៀងរហូតព្រោះតែកូវីដ-១៩
-

(បរទេស) Zelene Blancas ដែលកើតនៅរដ្ឋតិចសាស់និងរស់នៅម៉ិកស៊ិកូក្នុងវ័យកុមារភាពរបស់គាត់ បានធ្វើជាគ្រូបង្រៀនភាសាអេស្ប៉ាញនៅសាលា Dr.Sue A. Shook Elementary school ហើយរូបនាងមិនត្រឹមតែផ្តល់ការអប់រំ ប៉ុន្តែរូបនាងតែងតែចែករំលែកសេចក្តីស្រលាញ់ និងសេចក្តីមេត្តាដល់សិស្សរបស់នាងគ្រប់ៗគ្នា នេះបើតាមការចុះផ្សាយរបស់ The News York Times កាលពីថ្ងៃម្សិលមិញនេះ។

នាងទទួលការស្រលាញ់និងប្រជាប្រិយភាពតាមអ៊ិនធរណេតបន្ទាប់ពីបានបង្ហោះវីដេអូក្នុងឆ្នាំ ២០១៨ របស់និស្សិតរបស់នាងដែលទទួលបានការមើលជាង ២៣ លានដង។ វាបានបង្ហាញពីមិត្តរួមថ្នាក់ឱបគ្នាទៅវិញទៅមកមុនពេលឈប់សម្រាកចុងសប្តាហ៍ស្នាមញញឹមរីករាលដាលនៅលើមុខរបស់ពួកគេនៅពេលពួកគេនិយាយលា -ដែលបានបង្ហាញពីការសេចក្តីនឹងទំនាក់ទំនងគ្នាដ៏ល្អវាងក្មេងៗដែលបានចែករំលែកអោយគ្នាទៅវិញទៅមក។

ប៉ុន្តែ ក្រោយមានការរាលដាលកូវីដ-១៩ អាជីពប្រៀនរបស់នាង តែងតែប្តូរមកនិយាយតាមទូរស័ព្ទដើម្បីវីដេអូជាមួយសិស្សនឹងអាណាព្យាបាលសិស្សវិញ។ដោយឡែក បងប្រុសរបស់ Blancas បានឲ្យដឹងថាប្អូនរបស់ខ្លួន ស្រលាញ់អាជីពនេះណាស់ ហើយតែងតែធ្វើការដល់យប់ជ្រៅ តែគួរអោយស្តាយ នាងធ្វើតេស្តវិជ្ជមានកូវីដនៅថ្ងៃទី ២០ តុលា ហើយបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

បន្ទាប់ពីនាងបានចំណាយពេលជិតពីរខែនៅ I.C.U. លោកបន្តថា ប្អូនស្រីរបស់គាត់ក៏ទ្រាំទ្រលែងបាន ហើយនាងបានទទួលម.រណៈភាពនៅសប្តាហ៍នេះ ក្នុងអាយុត្រឹមតែ ៣៥ ឆ្នាំតែប៉ុណ្ណោះ។លោកបន្តថា អ្វីដែលលោកសោកស្តាយគឺខួបកំណើតអាយុ ៣៥ ឆ្នាំ គ្មានក្រុមគ្រួសារឬសិស្សជាទីស្រលាញ់នៅក្បែរនាងទេ គឺមានតែក្រុមគ្រូពេទ្យនៅក្បែងនាងហើយពួកយើងតាមត្រឹមផ្ញើរូបនំខេកនឹងប៉ោងប៉ោងអោយនាងតែប៉ុណ្ណោះ។

លោកបន្តថា មុនពេលនាងស្លាប់គេអនុញ្ញាតអោយសាច់ញាតិម្នាក់ចូលទៅមើល លោកបន្តថា លោកទប់ទឹកភ្នែកមិនបានទេ ពេលឃើញប្អូនស្រីតែម្នាក់មានសភាពហើមពេញខ្លួន ហើយសភាពពិបាកដកដង្ហើមខ្លាំង។លោកបាននាំយកអំណោចដែលនាងស្រលាញ់បំផុត គឺភួយដែលមានរូបឆ្កែ Chico និង Rocky ដោយសង្ឃឹមថាប្អូនរបស់លោកនឹងទៅបានដោយស្ងប់ចិត្ត។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ nytimes