(បរទេស) ប្រទេសថៃនៅថ្ងៃច័ន្ទ ទី០៤ មករា នេះបានរាយការណ៍អ្នកឆ្លងកូវីដ-១៩ករណីថ្មី ដល់ទៅ ៧៤៥ ករណីក្នុងនោះ ៧០៩ ករណីគឺជាការឆ្លងក្នុងសហគមន៍ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៏មាន Bangkok Post នៅរសៀលថ្ងៃទី ០៤ មករា ឆ្នាំ២០២១ នេះ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ថៃបានអោយដឹងថា គិតចាប់តាំងពីការការបង្ហាញខ្លួនលើកដំបូងនៃវីរុសនេះនៅខែមករា ឆ្នាំ២០២០ មកទល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងសរុបចំនួន ៨,៤៣៩ ហើយថ្ងៃនេះរកឃើញអ្នកស្លា.ប់មួយករណីបន្ថែម ធ្វើអោយអ្នកស្លា.ប់សរុបកើនឡើងដល់ ៦៥នាក់។
គួរបញ្ជាក់ថា ចំនួនករណីកើនឡើងជារៀងរាល់ថ្ងៃដែលជាចំនួនច្រើនបំផុតចាប់តាំងពីការរាតត្បាតនេះត្រូវបានគេរំពឹងទុកបន្ទាប់ពីខេត្តសាមុតសាខុនបានរាយការណ៍នូវករណីចំនួន ៥៤១ បន្ថែមទៀតនៅរសៀលថ្ងៃអាទិត្យ។ហើយចំនួននោះត្រូវបានបញ្ចូលទៅក្នុងតួលេនៅថ្ងៃច័ន្ទ ដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ប្រទេសថៃ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost