(បរទេស) តាមការចុះផ្សាយរបស់ Bangkok Post នៅរសៀលថ្ងៃ ទី៤ មករានេះបានអោយដឹងថា រដ្ឋបាលក្រុងបាងកក(BMA)បានប្រកាសនៅថ្ងៃច័ន្ទនេះថាហាងលក់អាហារទាំងអស់នៅទីក្រុងបាងកកត្រូវបានអនុញ្ញាតឱ្យបម្រើអតិថិជននៅក្នុងហាងរបស់ពួកគេចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ៧ យប់តែប៉ុណ្ណោះ ហើយហាមជាដាច់ខាតរាល់ការលក់គ្រឿងស្រវឹង ហើយចាំបាច់មានតែសេវាដឹកជញ្ជូនដល់ផ្ទះប៉ុណ្ណោះ ចាប់ពីម៉ោង៧យប់តទៅ។
អ្នកនាំពាក្យBMA លោក Pongsakon Kwanmuang មានប្រសាសន៍ថា ការអនុវត្តននេះគឺចំពោះហាងដែលបម្រើអាហារគ្រប់ប្រភេទរួមទាំងបារ និងហាងកាហ្វេ ដែលសេចក្តីប្រកាសនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃអង្គារហូតដល់ដំណាច់ខែនេះ។
ហើយទោះជាយ៉ាងណាក៏ដោយ ម្ចាស់កម្មសិទ្ធិត្រូវតែបន្តអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមរួមទាំងចម្ងាយ ១,៥ ម៉ែត្ររវាងតុ។
លោកបានបន្តថាភេសជ្ជៈមានជាតិអាល់កុលត្រូវបានហាមមិនឱ្យចូលក្នុងហាងអាហារទាំងអស់ដើម្បីកុំអោយអតិថិជនស្នាក់នៅបានយូរ។
គួរបញ្ជាក់ថា ទីក្រុងបាងកកជាតំបន់មួយក្នុងចំណោមខេត្តទាំង២៨ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការផ្ទុះឡើងក្នុងសហគមមន៍។ហើយអ្នកនាំពាក្យរូបនេះបាននិយាយថា ពិធិមង្គលការនិងពិធីផ្សេងៗទាំងអស់គួរតែត្រូវបានពន្យាពេល ប៉ុន្តែអ្នករៀបចំត្រូវតម្រូវឱ្យសុំការអនុញ្ញាតពីមន្ទីរសុខាភិបាលជាមុនសិនប្រសិនបើពួកគេទទូចសុំឱ្យរៀបចំព្រឹត្តិការណ៍នេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost