ទៀតហើយ! អង់គ្លេសប្រកាសបិទប្រទេសសារជាថ្មី ខណៈពេលស្ថានភាពកូវីដ-១៩ បំលែងខ្លួនហាក់មិនធូរស្បើយ
-

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃច័ន្ទ (ទី ៤ ខែមករា) បានបញ្ជាឱ្យប្រទេសអង់គ្លេសចូលទៅក្នុងការចាក់សោរជាតិសារជាថ្មី ខណៈការកើនឡើងនៃកូវីដ-១៩បំលែងខ្លួនថ្មីហាក់មិនមានការធូរស្រាយ ហើយការបិទប្រទេសនេះគឺដើម្បីបន្ធូរបន្ថយការគំរាមកំហែងដល់ផ្នែកសុខាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅព្រឹកថ្ងៃ ទី០៥ ខែមករា នេះ។

លោក ចនសុនបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រទេសថា “ ដូចដែលខ្ញុំបាននិយាយទៅកាន់ពលរដ្ឋគ្រប់គ្នានៅយប់នេះអញ្ចឹង គឺមន្ទីពេទ្យរបស់យើងគឺស្ថិតក្រោមសម្ពាធរបស់កូវីដ-១៩ធ្ងន់ធ្ងរជាងពេលណាៗទាំងអស់គិតចាប់តាំងពីការរាតត្បា។ពួកយើងចាំបាច់ត្រូវបិទប្រទេសសារជាថ្មី ខ្ញុំសូមអោយពលរដ្ឋគ្រប់គ្នាស្នាក់នៅផ្ទះ ព្រោះដើម្បីសុវត្ថិភាពពលរដ្ឋគ្រប់គ្នា និងជួយកាត់បន្ថយសម្ពាធធ្ងន់ធ្ងររបស់បុគ្គលិកសុខាភិបាល”។

លោកបានបន្តថា ការចេញវិធានការរឹតបន្តឹងសារជាថ្មីនេះគឺបូករួមទាំងការបិទសាលារៀនទាំងអស់ ពលរដ្ឋមិនអនុញ្ញាតអោយចាកចេញពីផ្ទះ លុះត្រាតែមានករណីចាំបាច់ ហើយព្រឹត្តិការណ៍ផ្សេងៗត្រូវបិទទាំងអស់ ហើយការបិទប្រទេសជាសារជាថ្មីនេះ គឺតឹងរឹងជាមុខទ្វេដង ហើយរាល់ហោះហើរចេញចូលក្នុងប្រទេស លុះត្រាតែមានលិខិតបញ្ជាក់បន្ទាន់ឬករណីចាំបាច់ណាមួយទើបអាចអនុញ្ញាតបាន។ 

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia