ខ្លោចចិត្ត! ក្រោយដឹងខ្លួនសល់ពេលមិនច្រើន ស្រ្តីជាម្តាយស្នើរសុំឲ្យដកអុកស៊ីសែនចេញ ដើម្បីនិយាយជាមួយកូនស្រីដែលកំពុងឆ្លងកូវីដ-១៩ ដូចគ្នាលើកចុងក្រោយថា...
-

(បរទេស) អ្នកស្រី ម៉ារៀ រីកូ( Maria Rico) វ័យ ៧៦ ឆ្នាំរស់នៅក្នុងតំបន់ Leicestershire បានស្នើរសុំឲ្យក្រុមគ្រូពេទ្យអោយយករបាំងអុកស៊ីនសែនចេញដើម្បីនិយាយទៅកាន់កូនស្រីជាលើកចុងក្រោយ បើទោះបីជាគាត់ដឹងថាធ្វើបែបនេះវាមានគ្រោះថ្នាក់ខ្ពស់ដល់អាយុជីវិតក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន BBC នៅថ្ងៃ ទី៥ មករា នេះ។

អ្នកស្រី Anable Sharma វ័យ ៤៩ ឆ្នាំដែលត្រូវជាកូនស្រី ហើយកំពុងឆ្លងកូវីដ-១៩ ដែលសម្រាកជិតម្តាយនោះបាននិយាយថា “ វាគឺជារឿងគួរអោយខូចចិត្តបំផុតដែលឃើញម្តាយរបស់ខ្លួនក្នុងសភាពបែបនេះ ប៉ុន្តែនាងត្រេកអរដែលម្តាយរបស់នាងមិនបានស្លា.ប់ដោយឯកោនៅតែម្នាក់ឯង”។

អ្នកស្រី Sharma បាននិយាយថាម្តាយរបស់ខ្លួនបាននិយាយជាមួយនាងបានប្រហែល៥នាទីចុងក្រោយបន្ទាប់ពីដោះរបាំងអុកស៊ីសែនចេញ ហើយក៏សន្លប់បាត់ស្មារតី រួចក៏បានស្លា.ប់បន្ទាប់ពីគ្រូពេទ្យព្យាយាមជួយសង្គ្រោះរយះពេលកន្លះម៉ោង។

អ្នកស្រីបានបន្តថា សំដីចុងក្រោយដែលម្តាយរបស់ខ្លួនបាននិយាយគឺគាត់និយាយថា “ គាត់មិនខ្លាចស្លា.ប់នោះទេ គាត់បានត្រៀមខ្លួនរួចជាស្រេចហើយ។គាត់ប្រាប់កុំអោយពួកយើងខូចចិត្ត ហើយប្រាប់អោយអ្នកស្រីត្រូវតែប្រយុទ្ធនឹងជំងឺនេះព្រោះថាអ្នកស្រីមានកូនៗដែលរងចាំនៅផ្ទះ”។

គួរបញ្ជាក់ថា លោកស្រីRico រស់នៅក្នុងផ្ទះតែមួយជាមួយអ្នកស្រី Sharma និងប្ដីនិងកូនប្រុសអ្នកស្រី Sharma បីនាក់ទៀត ហើយការបាត់បង់អ្នកស្រី Rico គឺជារឿងដែលគ្រួសារអ្នកស្រីឈឺចាប់បំផុត ហើយអ្នកស្រី Sharma ស្នើរសុំឲ្យគ្រប់គ្នាប្រុងប្រយ័ត្នខ្ពស់ ព្រោះវាគឺជារឿងដែលឈឺចាប់បំផុត ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ដោយសារវីរុសនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bbc