(បរទេស) សមាជិកព្រឹទ្ធសភា Manny Pacquiao កាលពីថ្ងៃអង្គារបានប្រកាសថាគាត់នឹងផ្តល់រង្វាន់ ៥00,000 ប៉េសូ សម្រាប់អ្នកដែលអាចផ្តល់ព័ត៌មានឬចាប់ជនល្មើសនៅពីក្រោយការចោទប្រកាន់ពីបទរំ.លោ.ភសេពសន្ថវៈទៅលើអ្នកបម្រើតាមយន្តហោះ Christine Angelica Dacera ។
គួរបញ្ជាក់ថា នារីវ័យក្មេងដ៏ស្រស់ស្អាតវ័យ ២៣ ឆ្នាំ Dacera ដែលបានមកពីទីក្រុង General Santos ត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងអាងងូតទឹកមួយកន្លែងកាលពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ នៅខាងក្នុងបន្ទប់សណ្ឋាគារមួយក្នុងទីក្រុង Makati ។ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែលនាងត្រូវបានគេប្រកាសថាស្លា.ប់ទៅហើយ។
នៅក្នុងបទសម្ភាសន៍តាមវិទ្យុមួយលោកប៉ាក់គីអៅបាននិយាយថា “ បទឧ.ក្រិ.ដ្ឋនេះពិតជាសា.ហា.វខ្លាំងណាស់ ដូច្នេះហើយទើបលោកចង់រកមូលហេតុពិតនៅពីក្រោយខ្នងរឿងមួយនេះ”។
លោក Pacquiao ដែលមានដើមកំណើតនៅទីក្រុងនោះដែរ បាននិយាយថា លោកក៏ស្គាល់ជាមួយក្រុមគ្រួសារ Dacera ហើយក៏ធ្លាប់ជាមួយ Christine ដូចគ្នា។លោកបន្ថែមថានាងជាក្មេងល្អណាស់ ដូច្នេះហើយលោកចង់រកមូលហេតុពិតនៅក្នុងរឿងមួយនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ whereinbacolod