កាន់តែក្តៅហើយ! ទីបំផុត ប្រធានាធិបតីហ្វីលីពីន លោក Duterte ចេញមុខលូកដៃ ពាក់ព័ន្ធករណីស្លាប់​ របស់នារីអូតែស ដោយលោកមានប្រសាសន៍ថា...មានវិដេអូ
ស៊ីហៀង
-

បរទេស៖ ពាក់ព័ន្ធនឹងករណីរបស់នាងបម្រើការលើយន្តហោះ កាន់តែធ្វើឲ្យមហាជន ចង់ដឹងពីមូលហេតុពិតនៃការស្លា.ប់បាត់បង់ជីវិតរបស់នាង តើជាមូលហេតុអ្វីឲ្យពិតប្រាកដ? ។ តាមការចុះផ្សាយកំឡុងពេលប៉ុន្មានថ្ងៃមកនេះ ក៏មានលទ្ធផលខ្លះដែរ​ ដែលមូលហេតុ គឺបណ្តាលមកពីដាច់សរសៃឈា.មខួរក្បាល ។ ប៉ុន្តែចំពោះមូលហេតុមួយនេះ ម្តាយរបស់នារីរងគ្រោះ នៅតែទទួលយកមិនបាន។

បច្ចុប្បន្នប៉ូលីសកំពុងតែស្វីតស្វាញយ៉ាងដុតដៃ ដុតជើង ដើម្បីស្វែងរក មូលហេតុនៃការស្លា.ប់របស់នារីបម្រើការលើយន្តហោះម្នាក់នោះ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់លោកប្រធានាធិបតី លោក Harry Roque បានប្រាប់នៅក្នុងសន្និសីទសារព័ត៏មានថា "ជាបឋម ការសន្យារបស់លោកប្រធានាធិបតី គឺថា យុត្តិធម៌ នឹងមានសម្រាប់ក្រុមគ្រួសារ របស់ Dacera។ យើងនឹងដឹងការពិត ទាំងអស់គ្នា"។

ជាមួយគ្នានោះលោក Harry Roque បាននិយាយថា លោក Duterte នឹងមិនអនុញ្ញាតឲ្យឧ ក្រិ ដ្ឋ ជ នរួចខ្លួនឡើយ។

គួរបញ្ជាក់ផងដែរថា នាង Dacera វ័យ២៣ឆ្នាំ ដែលជាអ្នកបម្រើការលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ត្រូវបាន គេប្រទះឃើញដេកស្តូកស្តឹងនៅក្នុងអាងទឹក នៅក្នុងសណ្ឋាគារ Makati បន្ទាប់ពីបានប្រារព្ធពិធីឆ្លងឆ្នាំជាមួយមិត្តភក្តិប្រុសៗប្រមាណ ១១នាក់៕


មានវិដេអូ៖