ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងមានកេរ្តី៍ឈ្មោះបោះសំលេង ជាយូរណាស់មកហើយ ពិសេសគឺទៅលើទឹកដមសំលេង ព្រមជាមួយនឹង រូបសម្រស់ដ៏ស្រស់ស្អាតរបស់ សុខ ស្រីនាង បានធ្វើឲ្យមហាជន ពិតជាមិនសរសើរមិនបាន ។





ជាក់ស្តែងកាលប៉ុន្មានថ្ងៃមុន គឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពិធីការិនីដ៏ស្រស់សោភា ប្រចាំរស្មីហង្សមាស គឺ ពិធីការិនី ប៉ែន ស្រីពេជ្រ ។ នៅក្នុងកម្មវិធីនោះ គេសង្កេតឃើញថា មានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួម ដោយនៅក្នុងពិធីនោះ ក៏មានវត្តមានរបស់តារាចម្រៀង សុខ ស្រីនាង ផងដែរ។








បើងាកមកមើលសម្រស់របស់នាង នៅក្នុងថ្ងៃ មង្គលជ័យវិញ ពិតជាស្រស់ស្អាត ប្លែកភ្នែកយ៉ាងខ្លាំង ហើយថែមទាំង ធ្វើឲ្យមហាជន ជាច្រើនមានការលង់និងសម្រស់របស់តារាស្រីរូបនេះ ។ ស្រីនាង បានស្លៀកសំលៀកបំពាក់យ៉ាងស្រស់ស្អាត ធ្វើឲ្យទាក់ទាញភ្នែករបស់ជន ឲ្យគយគន់មើល ព្រោះថាស្រីនាង ស្រស់ស្អាតខ្លាំងមែនទែ។ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន សរសើរពីសម្រស់របស់ស្រីនាង នៅក្នុងពិធីមង្គលការរបស់ ពិធីការិនី ប៉ែន ស្រីពេជ្រ៕






